ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថ្មី របស់ នូវែលសេឡង់ ជានរណា?
លោក Chris Hipkins នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសនូវែលសេឡង់។ គាត់គឺជាបេក្ខជនតែម្នាក់គត់ ដែលឈរឈ្មោះប្រជែងតំណែងភាពជាអ្នកដឹកនាំគណបក្សការងារ ក្រោយលោកស្រី Jacinda Ardern ប្រកាសលាលែង។
លោកស្រី Ardern បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមករា ដោយលើកឡើងពីភាពហត់នឿយបន្ទាប់ពីបំពេញការងារអស់រយៈពេល៥ឆ្នាំកន្លះ។
លោក Chris Hipkins នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤១ របស់នូវែលសេឡង់។
ខាងក្រោមនេះគឺជាព័ត៌មានត្រួសៗអំពីលោក Chris Hipkins៖
- លោកកើតនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ១៩៧៨ ក្នុងទីក្រុង Wellington
- ចូលសភាក្នុងឆ្នាំ២០០៨ រួមជាមួយលោកស្រី Ardern
- សមាជិកសភាសម្រាប់មណ្ឌល Remutaka នៅតំបន់ភាគខាងជើងជាយក្រុង Wellington ដែលជាកន្លែងគាត់ធំធាត់ឡើង
- សិក្សាផ្នែកនយោបាយ និងឧក្រិដ្ឋកម្មនៅសាកលវិទ្យាល័យ Victoria University of Wellington ដែលនៅទីនោះ គាត់គឺជាប្រធាននិស្សិត
- ជាបុគ្គលិករបស់អតីតនាយករដ្ឋមន្ត្រី Helen Clark
- ចំណាយពេល៩ឆ្នាំក្នុងគណបក្សប្រឆាំង ហើយនៅពេលរដ្ឋាភិបាលឈ្នះឆ្នោតក្នុងឆ្នាំ២០១៧ គាត់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ និងជាមេដឹកនាំសភា ដោយលោកស្រី Ardern
- ក្លាយជារដ្ឋមន្ត្រីសុខាភិបាលនិងកូវីដ-១៩ ក្នុងឆ្នាំ២០២០ ដោយដើរតួនាទីលេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
- ផ្លាស់ទៅជារដ្ឋមន្ត្រីប៉ូលិសនៅឆ្នាំដដែល ដោយសារក្តីកង្វល់កើនឡើងខ្លាំងចំពោះច្បាប់ និងសណ្ដាប់ធ្នាប់
- រៀបការជាមួយភរិយាឈ្មោះ Jade នៅឯគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០២០
- មានកូន២នាក់ កូនប្រុសអាយុ៦ឆ្នាំនិងកូនស្រីអាយុ៤ឆ្នាំ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោកស្រី Jacinda Ardern ប្រកាសលាលែងតំណែងជា នាយករដ្ឋមន្ត្រីនូវែលសេឡង់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ