Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកំណត់ជើងហោះហើរក្នុងប្រទេសនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាននិយាយថា ប្រទេសវៀតណាមនឹងកំណត់ជើងហោះហើរដែលនាំពលរដ្ឋមកប្រទេសវិញចាប់ពីពេលនេះរហូតដល់ចប់ពិធីបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែកុម្ភៈដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ខណៈការជួបជុំទ្រង់ទ្រាយធំត្រូវបានគេរំពឹងថានឹងកើតឡើងអំឡុងពិធីបុណ្យនោះ ។

លោក Nguyen Xuan Phuc បាននិយាយថា ជាមួយនឹងវីរុសកូរ៉ូណាបម្លែងខ្លួនថ្មីកំពុងរីករាលដាលពាសពេញពិភពលោក និងបុណ្យចូលឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ប្រទេសវៀតណាមអនុញ្ញាតឲ្យមានតែជើងហោះហើរចាំបាច់ប៉ុណ្ណោះចូលក្នុងប្រទេសក្នុងនោះមានដូចជា ក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ និងដឹកជញ្ជូន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phuc បានបន្ថែមទៀតថា បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងដឹកជញ្ជូននឹងសិក្សាពីលទ្ធភាពនៃការចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ។

ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសចាប់តាំងពីចុងខែមីនា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងប្រតិបត្តិការជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដើម្បីនាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅបរទេសត្រឡប់មកវិញចំពេលកំពុងមានរោគរាតត្បាត ។

ទន្ទឹមនោះជើងហោះហើរពិសេសមួយចំនួនដែលដឹកអ្នកជំនាញ និងវិនិយោគិនបរទេសក៏ត្រូវបានអនុញ្ញាតឲ្យហោះហើរចូលប្រទេសវៀតណាមវិញផងដែរ ។ ប្រជាជនទាំងអស់ដែលចូលក្នុងប្រទេសត្រូវចំណាយពេលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ បន្ទាប់ពីកាលពីថ្ងៃអង្គារប្រទេសនេះបានផ្អាកជើងហោះហើរពីប្រទេសដែលមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីក្រោយការរកឃើញនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៥១៣ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ខណៈប្រទេសនេះមិនបានរកឃើញករណីឆ្លងក្នុងស្រុករយៈពេល ៣៨ ថ្ងៃមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ វៀតណាម ត្រៀមបិទជើងហោះហើរមកពីប្រទេសដែលមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី

ចុចអាន ៖ សូមប្រុងប្រយ័ត្ន! វីរុសបម្លែងខ្លួនប្រភេទថ្មីមកដល់ប្រទេសជិតខាងកម្ពុជាហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម