ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ ២ចំណុច ដែលលោកខាងលិច អាចដោះស្រាយជម្លោះនៅអ៊ុយក្រែន បាន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រទី២០ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺស្ថិតនៅចំណុចទាបបំផុត មិនធ្លាប់សោះ ចំពេលមានវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

លោកបានបន្ថែមថា នៅពេលជម្លោះកាន់តែយ៉ាប់យ៉ឺន មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបាន គឺប្រទេសលោកខាងលិចត្រូវទទួលស្គាល់កំហុស និងផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ។
មន្ត្រីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ថ្វីបើមានក្តីសង្ឃឹមដំបូងថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកនឹងភ្ជាប់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរគឺអាក្រក់បំផុត។ ឥឡូវនេះ ទំនាក់ទំនងប្រហែលជាស្ថិតនៅចំណុចទាបបំផុតជាប្រវត្តិសាស្ត្រ ហើយគ្មានសង្ឃឹមសម្រាប់ការកែលម្អក្នុងពេលឆាប់ៗនេះទេ។

យោងតាមលោក Peskov, អាល្លឺម៉ង់ បារាំង និងអ៊ុយក្រែន កំពុងលេងល្បែងបោកបញ្ឆោតជាមួយកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍។ ឥឡូវនេះជាពេលវេលាសងវិញហើយ។ លោកនិយាយបែបនេះ ដោយសំដៅលើផែនទីបង្ហាញផ្លូវសម្រាប់ការផ្សះផ្សាអ៊ុយក្រែន ដែលប្រទេសទាំងបីបានចុះហត្ថលេខាជាមួយរុស្ស៊ីកាលពីឆ្នាំ២០១៥។
អតីតមេដឹកនាំ Angela Merkel, Francois Hollande និង Pyotr Poroshenko បាននិយាយថា កិច្ចព្រមព្រៀងដែលពួកគេចរចាជាមួយរុស្ស៊ី គឺចង់ផ្តល់ពេលវេលាដល់ទីក្រុងកៀវ ដើម្បីកសាងយោធារបស់ខ្លួនឡើងវិញ។
ទីក្រុងមូស្គូចាត់ទុកការទទួលស្គាល់ទាំងនេះ ថាជាភស្តុតាងបង្ហាញថា កិច្ចចរចាត្រូវបានធ្វើឡើងដោយជំនឿអាក្រក់ ហើយថារដ្ឋាភិបាលអ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួន តែងតែមានបំណងឲ្យកិច្ចព្រមព្រៀងទីក្រុង មីនស្កិ៍ បរាជ័យ និងឲ្យការប្រឈមមុខដាក់គ្នា Donbass ត្រូវបានដោះស្រាយដោយមធ្យោបាយយោធា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី គំរាមផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បើ ខ្លួនចាញ់នៅ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ