ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនស្គាល់អត្តសញ្ញាណបុរសនៅក្នុងបន្ទប់ដែលនារីអូតែស ស្លាប់
ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន (NBI) ឥឡូវនេះ ដឹងពីអត្តសញ្ញាណរបស់បុរសនៅក្នុងបន្ទប់លេខ២២០៧នៃសណ្ឋាគារ City Grand Hotel ហើយ។ វាជាបន្ទប់ដែលនារីអូតែសឈ្មោះ Christine Dacera និងមិត្តភក្តិរបស់នាង បានចូលរួមពិធីជប់លៀងឆ្លងឆ្នាំថ្មី មុនពេលនាងត្រូវបានគេប្រទះឃើញស្លាប់។

ព័ត៌មាននេះត្រូវបានបញ្ជាក់ប្រាប់ CNN Philippines ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Menardo Guevarra ប៉ុន្តែលោកបាននិយាយថា លោកនឹងមិនបង្ហាញឈ្មោះរបស់ពួកគេទេរហូតដល់ពួកគេត្រូវបានកោះហៅ។
NBI កំពុងធ្វើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនខណៈសំណួរអំពីមូលហេតុនៃការស្លាប់របស់ Dacera នៅតែគ្មានចម្លើយ។

ក្រុមគ្រួសាររបស់ Dacera និងអគ្គស្នងការនគរបាលជាតិហ្វីលីពីនលោក Debold Sinas បានអះអាងថា នាងត្រូវបានគេចាប់រំលោភហើយវាអាចបណ្តាលឲ្យនាងស្លាប់។ ទោះយ៉ាងណា ការអះអាងនេះមិនត្រូវបានគាំទ្រដោយការរកឃើញខាងវេជ្ជសាស្ត្រផ្លូវការទេ ដែលចង្អុលបង្ហាញថា ជំងឺប៉ោងសរសៃឈាមគឺជាមូលហេតុនៃការស្លាប់របស់នាង។
ក្រសួងយុត្តិធម៌បានចេញដីកាស៊ើបអង្កេតទៅ NBI ព្រោះការស៊ើបអង្កេតដំបូងរបស់ប៉ូលិសក្រុង Makati គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ការខ្វះភ័ស្តុតាងក៏នាំឲ្យរដ្ឋអាជ្ញាក្រុង Makati បញ្ជាឲ្យដោះលែងជនសង្ស័យ៣នាក់ បន្ទាប់ពីត្រូវប៉ូលិសចាប់ឃុំឃាំងក៏ដូចជាដកពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលមួយចំនួនផ្សេងទៀតផងដែរ។ រដ្ឋអាជ្ញាបានបញ្ជាឲ្យមានការស៊ើបអង្កេតបឋមបន្ថែមទៀត។
ក្រៅពី NBI, ការិយាល័យប្រចាំតំបន់រដ្ឋធានី (NCRPO) ក៏បានបង្កើតក្រុមការងារស៊ើបអង្កេតពិសេស ដើម្បីទទួលបានភស្តុតាងបន្ថែមទៀតផងដែរ។

យោងតាមអ្នកនាំពាក្យ NCRPO លោកស្រី Jenny Tecson បានឲ្យដឹងថា ពួកគេកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយនៅពេលដែលសាកសពជនរងគ្រោះ ត្រូវបានគេអប់កុំឲ្យស្អុយមុនពេលធ្វើកោសល្យវិច័យ។
លោកស្រីនិយាយថា ការអប់សាកសពនេះអាចលុបឬបំផ្លាញភ័ស្តុតាងដែលមានសក្តានុពល៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN Philippines

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ