ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមប្រើអាវុធមានឥទ្ធិពលសងសឹកលោកខាងលិច ដែលនឹងបង្កសោកនាដកម្មជាសកល (មានវីដេអូ)
ប្រធានសភារុស្ស៊ីបានព្រមានថា “សោកនាដកម្មជាសកល” អាចនឹងកើតឡើងសម្រាប់មនុស្សជាតិ ប្រសិនបើលោកខាងលិច នៅតែបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោក Vyacheslav Volodin ក៏បានលើកឡើងផងដែរថា ទីក្រុងមូស្គូ អាចសងសឹកដោយអាវុធមានឥទ្ធិពលជាងនេះ ប្រសិនបើទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។

ការកត់សម្គាល់របស់លោក Volodin កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះ មហាអំណាចលោកខាងលិចបានប្តេជ្ញាបន្តគាំទ្រទីក្រុងកៀវ។
កាលពីថ្ងៃអាទិត្យទី២២ខែមករា លោក Volodin បានបង្ហោះ Telegram ដើម្បីគំរាមថា សព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកណាតូ ត្រូវបានប្រើដើម្បីវាយប្រហារទីក្រុងមានជនស៊ីវិល និងប៉ុនប៉ងដណ្តើមយកទឹកដីរបស់យើង។ នោះទីក្រុងមូស្គូនឹងឆ្លើយតបជាមួយអាវុធខ្លាំងជាងនេះ។

លោកអះអាងថា មន្ត្រីលោកខាងលិច គួរតែដឹងពីទំនួលខុសត្រូវរបស់ពួកគេក្នុងការបញ្ចៀសនូវសេណារីយ៉ូបែបនេះ។ លោកព្រមានថា “បើពិចារណាលើឧត្តមភាពបច្ចេកវិទ្យានៃសព្វាវុធរុស្ស៊ី អ្នកនយោបាយបរទេសដែលធ្វើការសម្រេចចិត្តបែបនេះចាំបាច់ត្រូវតែយល់ថា នេះអាចបង្កឲ្យមានសោកនាដកម្មជាសកល ដែលនឹងបំផ្លាញប្រទេសរបស់ពួកគេ”។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិកជាច្រើននាក់កាលពីថ្ងៃពុធសប្តាហ៍មុន កាសែត New York Times រាយការណ៍ថា ឥឡូវ រដ្ឋបាលលោក បៃដិន ទំនងជាពិចារណាផ្តល់ឲ្យអ៊ុយក្រែននូវសព្វាវុធដែលត្រូវការ ដើម្បីវាយប្រហារគោលដៅនៅគ្រីមៀ។

មេដឹកនាំអ៊ុយក្រែន ទទូចឲ្យដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ដែលស្ថិតក្នុងព្រំដែនរបស់ប្រទេស ដែលបានបង្កើតឡើងបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតកាលពីឆ្នាំ១៩៩១។ ទីក្រុងកៀវនិយាយថា ខ្លួនបានរៀបចំដើម្បីដណ្តើមយកតំបន់ទាំងនោះមកវិញដោយប្រើកម្លាំង ប្រសិនបើទីក្រុងមូស្គូមិនព្រមបោះបង់ចោល។
ឧបទ្វីប គ្រីមៀ បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិកាលពីឆ្នាំ២០១៤ ខណៈតំបន់ចំនួន៤ផ្សេងទៀតបានធ្វើតាមនេះកាលពីឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បញ្ជាក់ ២ចំណុច ដែលលោកខាងលិច អាចដោះស្រាយជម្លោះនៅអ៊ុយក្រែន បាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង