Connect with us

ព័ត៌មានអន្ដរជាតិ

ឈ្មួញ អាមេរិក លួចរត់ពន្ធស៊ុតពី ម៉ិកស៊ិក ខណៈតម្លៃឡើងដល់ជាង ៦ ដុល្លារក្នុង ១០ គ្រាប់

បានផុស

នៅ

មន្ត្រីគយ និងព្រំដែនអាមេរិក (CBP) ចាប់បានឈ្មួញលួចនាំចូលស៊ុតពីប្រទេស​ម៉ិកសិក កើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃ ដោយសារតែតម្លៃស៊ុត​នៅអាមេរិកឡើងថ្លៃខ្ពស់មិនធ្លាប់មាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន តម្លៃអាហារនៅអាមេរិកបានក្លាយជាមូលហេតុចម្បងនៃការព្រួយបារម្ភរបស់ប្រជាជន ខណៈក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានកត់សម្គាល់ថា តម្លៃស៊ុតកម្រិត A ជាមធ្យមនៅក្នុងទីក្រុង San Diego បានឈានដល់តម្លៃ ៤.២៥ ដុល្លារសម្រាប់ ១០ គ្រាប់នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ពោលកើនឡើង ១៣៨ ភាគរយ ខណៈអ្នកទិញកន្លងមកចំណាយត្រឹមតែ ១.៧៩ ដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុនៗ ។

ចំណែកជាមួយការស្ទង់មតិរបស់ក្រុមហ៊ុនលក់រាយ Instacart វិញរកឃើញថា នៅក្នុងរដ្ឋអាមេរិកចំនួន ៦ ផ្សេងទៀតប្រជាពលរដ្ឋត្រូវចំណាយជាង ៦ ដុល្លារសម្រាប់ទិញស៊ុត ១០ គ្រាប់ ហេតុនេះហើយទើបឈ្មួញ​រកវិធីថ្មីនាំចូលស៊ុតដែលមានតម្លៃថោកពីប្រទេសម៉ិកសិក ។

ទន្ទឹមនោះ ស៊ុត​ដែល​មិន​ទាន់​ចម្អិនក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​នាំពី​ប្រទេសម៉ិកស៊ិក​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិកផងដែរ ហើយបើឈ្មួញខកខានក្នុងការប្រកាសមុខទំនិញកសិកម្មបែបនេះ អាចបណ្តាលឲ្យមានការផាកពិន័យរហូតដល់ ១ ម៉ឺនដុល្លារឯនោះ” ។

ទាក់ទិននឹងមូលហេតុនៃការឡើងថ្លៃនេះដែរ អ្នកសង្កេតការណ៍បានចោទប្រកាន់ក្រុមហ៊ុនកសិកម្ម Cal-Maine Foods, Inc. ដែលជាអ្នកចែកចាយស៊ុតដ៏ធំបំផុតនៅសហរដ្ឋអាមេរិកថា ដាក់លក់តម្លៃខ្ពស់ជាងមុនគួរឲ្យកត់សម្គាល់ ហើយរកបានប្រាក់ចំណេញរហូតដល់ចំនួន ១៩៨.៦ លានដុល្លារប្រចាំត្រីមាសរបស់ខ្លួន ។

ដោយឡែកទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានអះអាងថា ស្តុកស៊ុតគឺមានការថយចុះ ២៩ ភាគរយ នៅសប្តាហ៍ចុងក្រោយនៃខែធ្នូ  ដោយសារតែការផ្ទុះឡើងម្តងទៀតនៃជំងឺផ្តាសាយបក្សី និងគម្លាតនៅក្នុងផលិតកម្ម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ក្រោយវាយប្រហារ អំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម