ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា សង្គ្រាម រុស្ស៊ី លើទីក្រុងកៀវ ធ្វើឲ្យប្រជាជន អ៊ុយក្រែន ចេះរួបរួមគ្នាឡើងវិញ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ការចាប់ផ្តើមនៃសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីលើទីក្រុងកៀវបានធ្វើឲ្យអ៊ុយក្រែនមានការរួបរួមឡើងវិញ ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយក្នុងទិវានៃការរួបរួមថា ឯករាជ្យរបស់អ៊ុយក្រែននឹងត្រូវបាត់បង់ ប្រសិនបើប្រទេសមួយនេះមិនអាចទទួលបានឯកភាពពិតប្រាកដ ហើយចាប់តាំងពីប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីពីថ្ងៃទី ២៤ ខែកុម្ភៈ មក ប្រជាជនរបស់យើងបានបង្ហាញពីភាពស្ទាត់ជំនាញក្នុងការរួបរួម ក៏ដូចជាការការពារប្រទេសរបស់យើង” ។
លោក Zelensky បាននិយាយទៀតថា ប្រជាជនអ៊ុយក្រែនកំពុងរួបរួមគ្នាដើម្បីការពារទឹកដីរបស់ពួកគេ ហើយប្រជាជនរបស់យើងពេញមួយផ្ទៃប្រទេសនឹងឮសំឡេងនៃជ័យជម្នះ” ។

ទន្ទឹមនោះលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានបង្កើតពាក្យស្លោកមួយផងដែរថា “យើងរួបរួមគ្នា ព្រោះយើងខ្លាំង ។ យើងខ្លាំង ដោយសារតែយើងរួបរួមគ្នា” ។
គួរបញ្ជាក់ថា ទិវាឯកភាពជាតិអ៊ុយក្រែន គឺជាថ្ងៃឈប់សម្រាកមួយដែលប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២២ ខែមករា ចាប់តាំងពីឆ្នាំ ១៩៩៩ មក ហើយវាក៏ជាថ្ងៃដែលសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែន និងសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនខាងលិច បានចុះហត្ថលេខាលើច្បាប់បង្រួបបង្រួម ក្នុងឆ្នាំ ១៩១៩ ដោយបានរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពនូវសាធារណរដ្ឋទាំងពីរទៅជាប្រទេសតែមួយគឺ “អ៊ុយក្រែន” នេះឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី បង្កើនការវាយសង្គ្រុបនៅភាគខាងត្បូង អ៊ុយក្រែន បន្ថែមលើការលុកលុយនៅភាគខាងកើត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?