Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ដដែល ១សប្តាហ៍មានបញ្ហាជាមួយយន្តហោះ៥គ្រឿង 

បានផុស

នៅ

ជើងហោះហើររបស់ក្រុមហ៊ុន Qantas ឆ្ពោះទៅកាន់ទីក្រុងស៊ីដនី បានវិលត្រលប់ទៅប្រទេសហ្វីជីវិញ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីអាកាសយានិក បានទទួលរបាយការណ៍អំពីផ្សែងនៅក្នុងកាប៊ីន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអាទិត្យទី២២ខែមករានេះ គឺជាបញ្ហាលើកទី៥ ដែលក្រុមហ៊ុននេះជួបប្រទះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។

ភីឡុតយន្តហោះ Boeing 737 នៃជើងហោះហើរ QF102 ចេញពីទីក្រុង Nadi នៃប្រទេស ហ្វីជីឆ្ពោះទៅកាន់ទីក្រុង ស៊ីដនី បានស្នើសុំចុះចត ប៉ុន្តែមិនប្រកាសអាសន្នទេ។

ការ​ចង្អុល​បង្ហាញ​ដំបូង​គឺ​ថា ផ្សែងមានជាប់​ទាក់​ទង​នឹង​ឡ ​នៅ​ក្នុងផ្ទះបាយរបស់​យន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្សែងបាន​រលាយ​បាត់ទៅ ហើយ​គ្មាន​នរណា​ម្នាក់​រង​ផល​ប៉ះ​ពាល់​ឡើយ។

ឧប្បត្តិហេតុនេះកើតឡើង បន្ទាប់ពីព្រឹត្តិការណ៍កាលពីប៉ុន្មានថ្ងៃមុន។

កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមករា ក្រុមហ៊ុន Qantas និយាយថា ជើងហោះហើរ QF101 ដែលជាយន្តហោះ Boeing 737 ឆ្ពោះទៅទីក្រុង Nadi បានបកត្រលប់ទៅទីក្រុងស៊ីដនីវិញ បន្ទាប់ពីមាន បញ្ហាមេកានិច។

មួយថ្ងៃក្រោយមក ជើងហោះហើររបស់ក្រុមហ៊ុន Qantas ចំនួនបីទៀត ក៏បានហោះបកមកវិញផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ត្រឹម៣ថ្ងៃប៉ុណ្ណោះ យន្តហោះ៣គ្រឿងរបស់ក្រុមហ៊ុនតែមួយ មានបញ្ហាម៉ាស៊ីននៅលើអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម