Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lavrov ថា សង្គ្រាម រវាងរុស្ស៊ី និងបស្ចិមប្រទេស ជិតក្លាយជាការពិតហើយ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែមករាថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនបង្ហាញថា ជម្លោះរវាងរុស្ស៊ី និងលោកខាងលិច មិនអាចកំណត់ថាជាសង្រ្គាមកូនកាត់ទៀតទេ ប៉ុន្តែផ្ទុយទៅវិញ គឺវាកាន់តែខិតជិត ក្លាយទៅជាសង្គ្រាមពិត។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអាហ្រ្វិកខាងត្បូង Naledi Pandor, លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា សង្រ្គាមស្ទើរតែពិតនេះ គឺជាអ្វីដែលលោកខាងលិចបានរៀបចំជាយូរណាស់មកហើយដើម្បីប្រឆាំងនឹងរុស្ស៊ី។

រដ្ឋមន្ត្រីរូបនេះអះអាងថា មហាអំណាចលោកខាងលិច កំពុងព្យាយាមបំផ្លាញអ្វីៗទាំងអស់របស់រុស្ស៊ី តាំងពីភាសា រហូតដល់វប្បធម៌ដែលមានក្នុងប្រទេសអ៊ុយក្រែនជាច្រើនសតវត្សរ៍មកហើយ ថែមទាំងហាមឃាត់ប្រជាជនមិនឲ្យនិយាយភាសាកំណើតរបស់ពួកគេទៀតផង។

លោក Sergey Lavrov (ឆ្វេង) និងលោកស្រី Naledi Pandor

លោកបានបន្តចង្អុលបង្ហាញថា ការអនុវត្តបែបនេះ បានក្លាយទៅជារឿងធម្មតានៅទូទាំងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីពីររូបចុងក្រោយរបស់ប្រទេសនោះគឺលោក Pyotr Poroshenko និងមេដឹកនាំបច្ចុប្បន្នលោក Vladimir Zelensky បានប្រែក្លាយទៅជា ប្រធានាធិបតីនៃសង្រ្គាម និងជាមេដឹកនាំស្អប់រុស្ស៊ី បន្ទាប់ពីទទួលបានអំណាច ថ្វីបើកាលពីយុទ្ធនាការឃោសនាបោះឆ្នោត ពួកគេបានសន្យានាំយកសន្តិភាពក៏ដោយ។

លោករដ្ឋមន្ត្រីក៏បានរំលឹកផងដែរថា អ៊ុយក្រែនបានអនុម័តច្បាប់ដែលហាមឃាត់ការប្រើប្រាស់ភាសារុស្ស៊ីក្នុងវិស័យអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងសូម្បីតែនៅក្នុងជីវិតប្រចាំថ្ងៃ។ ហើយរឿងនេះត្រូវបានគាំទ្រដោយលោកខាងលិច។

លោកបានចោទប្រកាន់លោកខាងលិចថា បានធ្វើគធ្វើថ្លង់ចំពោះការពិតដែលថាកងកម្លាំងរបស់ទីក្រុងកៀវ បន្តជ្រើសរើសគោលដៅដោយចេតនា និងបើកការវាយប្រហារក្នុងវិធីមួយដើម្បីបំភ័យប្រជាជនស៊ីវិល។ លោកខាងលិចដឹងយ៉ាងច្បាស់ថា អ៊ុយក្រែនមានចេតនាទម្លាក់គ្រាប់បែកលើទីក្រុង និងទីប្រជុំជន ដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ជឿថា ប្រទេសដែលធុញទ្រាន់អាមេរិក នឹងបង្កើតប្លុកយោធាថ្មី ប្រឆាំងទីក្រុង វ៉ាស៊ីនតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម