Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនឡើងបន្ថែមទៀត ក្នុងហេតុការណ៍បាញ់ប្រហារនៅ Monterey Park

បានផុស

នៅ

ចំនួនអ្នកស្លាប់ក្នុងការបាញ់ប្រហារសម្លាប់រង្គាលអំឡុងពិធីបុណ្យចូលឆ្នាំចិនក្នុងទីក្រុង Monterey Park បានកើនឡើងដល់១១នាក់ហើយគិតត្រឹមថ្ងៃអង្គារទី២៤ខែមករានេះ បន្ទាប់ពីអ្នករបួសម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ១០នាក់ដំបូងគឺសុទ្ធតែស្ថិតក្នុងវ័យ៥០ឆ្នាំ ៦០ឆ្នាំ ឬ៧០ឆ្នាំ។ នេះបើយោងទៅតាមអ្នកពិនិត្យសាកសពរបស់តំបន់ LA។ ជនរងគ្រោះ២នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណគឺឈ្មោះ My Nhan អាយុ៦៥ឆ្នាំ និង Lilan Li អាយុ៦៣ឆ្នាំ។

ដោយឡែក មនុស្សចំនួន​៩​នាក់​ផ្សេង​ទៀត ​បាន​រង​របួស​ក្នុង​ការ​បាញ់​ប្រហារនេះ។

គួរបញ្ជាក់ជាថ្មី ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារនៅខាងក្នុងស្ទូឌីយោ Star Ballroom Dance ក្នុងទីក្រុង Monterey Park ដែលជាទីក្រុងស្ថិតនៅចំកណ្តាលសហគមន៍ជនជាតិចិននៃតំបន់ Los Angeles កាលពីយប់ថ្ងៃសៅរ៍ ពោលគឺត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីការអបអរពិធីបុណ្យចូលឆ្នាំចិនរបស់ទីក្រុងនេះ បានបញ្ចប់។

ទោះបីជាយ៉ាងណាក៏ដោយ ហេតុផល​នៃ​ការ​វាយ​ប្រហារ​ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Huu Can Tran អាយុ ៧២ ឆ្នាំ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ ក្នុងឡានពណ៌សនៅទីក្រុង Torrance ខណៈក្រុមមន្ត្រីអះអាងថា គាត់បានស្លាប់ដោយសារការបាញ់សម្លាប់ខ្លួនឯង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ LA Times

ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ក្រោយវាយប្រហារ អំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៤ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម