Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាពនៅភាគខាងជើងប្រទេសចិន ចុះត្រជាក់បំផុត -53 អង្សាសេ (មានវីដេអូ)

បានផុស

នៅ

ទីក្រុង Mohe ភាគខាងជើងប្រទេសចិន ជួបប្រទះសីតុណ្ហភាពធ្លាក់ចុះទាបបំផុត មិនធ្លាប់មានសោះក្នុងកំណត់ត្រារបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mohe ដែលត្រូវបានគេស្គាល់ថាជា “ប៉ូលខាងជើងរបស់ប្រទេសចិន” គឺស្ថិតនៅក្នុងខេត្ត Heilongjiang ជិតព្រំដែនរុស្ស៊ី។

កាលពីថ្ងៃអាទិត្យ ស្ថានីយឧតុនិយមក្នុងស្រុករបស់ខ្លួន បានកត់ត្រាសីតុណ្ហភាពធ្លាក់ចុះទាបបំផុតគឺ -53អង្សាសេ នៅម៉ោង៧ព្រឹក។ សីតុណ្ហភាពត្រជាក់បំផុត ក្នុងកំណត់ត្រាចាស់របស់ទីក្រុងនេះគឺ -52.3អង្សាសេ កាលពីឆ្នាំ១៩៦៩។

ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពនៅទីនោះ មិនមែនជាសីតុណ្ហភាពទាបបំផុតទេ សម្រាប់ប្រទេសចិន។

សីតុណ្ហភាពចុះត្រជាក់បំផុតដែលមិនធ្លាប់មានក្នុងប្រទេសចិនគឺ -58អង្សាសេ នៅទីក្រុង Genhe កាលពីខែធ្នូឆ្នាំ២០០៩។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកទេចំពោះទីក្រុង Mohe ដែលជួបប្រទះអាកាសធាតុត្រជាក់បែបនេះ។ កាសែត China Daily បានរាយការណ៍ថា ទីក្រុងនេះត្រូវបានចាត់ទុកថា ជាកន្លែងត្រជាក់បំផុតនៅក្នុងប្រទេសចិន ហើយរដូវរងារបស់វា ជាធម្មតាមានរយៈពេលប្រាំបីខែ។

សារព័ត៌មានប៉េកាំងក៏បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរថា ការប្រើប្រាស់ធ្យូងថ្មបានកើនឡើងមួយគុណនឹងបីនៅក្នុងទីក្រុងនេះ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីក្រុងត្រជាក់បំផុតលើលោក សីតុណ្ហភាពរដូវរងា ធ្លាក់ដល់ ដក៥០អង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៧ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម