Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចាប់អ្នករត់គេចខ្លួនក្នុងបទល្មើសផ្សេងៗជាង ៧៥,០០០ នាក់កាលពី​ឆ្នាំមុន

បានផុស

នៅ

ទីភ្នាក់ងារអាមេរិក Marshals (USMS) បានចាប់អ្នករត់គេចខ្លួនក្នុងបទល្មើសផ្សេងៗជាង ៧៥,០០០ នាក់ក្នុងឆ្នាំ ២០២២ ដែលគិតជាមធ្យមមានការចាប់ខ្លួនច្រើនជាង ៣០០ នាក់ឯណោះក្នុងមួយថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍បានបង្ហាញថា USMS បានចាប់អ្នករត់គេចខ្លួនចំនួន ៧៥,៨៤៦ នាក់ក្នុងឆ្នាំ ២០២២ ខណៈ ២៨,៣២៤ នាក់គឺស្របតាមដីការបស់តុលាការសហព័ន្ធ ហើយគិតជាមធ្យមទីភ្នាក់ងារនេះចាប់ខ្លួនមនុស្សបាន ៣០៣ នាក់ក្នុងមួយថ្ងៃសម្រាប់ប្រតិបត្តិការបង្ក្រាបចំនួន ២៥០ ថ្ងៃ ។

នៅក្នុងប្រតិបត្តិការទាំងនោះ ទីភ្នាក់ងារ USMS ចាប់ខ្លួនមនុស្សចំនួន ៩,៩១១ នាក់​លើបទល្មើសផ្លូវភេទ, ៥,៧៥៩ នាក់ពាក់ព័ន្ធនឹងឃាតកម្ម ហើយក្នុងនោះក៏មានជនភៀសខ្លួនអន្តរជាតិជិត ១,៥០០​ នាក់ផងដែរ ។ មិនតែប៉ុណ្ណោះ មានជនល្មើសចំនួន ២ នាក់ក្នុងចំណោម ១៥ នាក់ ដែលប៉ូលិសតាមចាប់បំផុតនោះក៏ត្រូវបាន USMS ចាប់បានផងដែរ ។

លើសពីនេះទៀត ទីភ្នាក់ងារ USMS ក៏បានរឹបអូសអាវុធជាង ៦,២០០ ក្នុងអំឡុងពេលកាត់បន្ថយអំពើហិង្សា និងប្រតិបត្តិការប្រឆាំងក្រុមទំនើងកាលពីឆ្នាំមុន ជាពិសេសទីភ្នាក់ងារនេះបានជួយសង្គ្រោះកុមារដែលបាត់ខ្លួនចំនួន ៤២៤ នាក់ ស្របតាមសិទ្ធិអំណាចរបស់ពួកគេក្រោមច្បាប់យុត្តិធម៌សម្រាប់ជនរងគ្រោះនៃការជួញដូរ ។

គួរបញ្ជាក់ថា ចាប់តាំងពីការអនុម័តច្បាប់បញ្ជាក់ពីសិទ្ធិអំណាចក្នុងខែឧសភា ឆ្នាំ ២០១៥ មក, ទីភ្នាក់ងារ USMS បានរួមចំណែកដល់ការជួយសង្គ្រោះកុមារដែលបាត់ខ្លួនជាង ២,៧០០ នាក់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ លោក បៃដិន តែងតាំងឯកអគ្គរដ្ឋទូតសិទ្ធិមនុស្សប្រចាំ កូរ៉េខាងជើង ក្រោយ កៅអីនេះទំនេរជិត ៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម