ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កម្ទេចអាវុធ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន ដណ្ដើមបានភូមិចំនួន ២ ទៀត
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងទីក្រុងមូស្គូបានគ្រប់គ្រងភូមិ Krasnopolivka ភាគខាងជើងនៃទីក្រុង Soledar ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យោធាអ៊ុយក្រែនជាង ៦០ នាក់ត្រូវបានសម្លាប់ ខណៈដែលរថពាសដែកប្រយុទ្ធ ៥ គ្រឿង, កាំភ្លើងយន្តប្រភេទ MSTA-B និង D-30 ចំនួន ២ គ្រឿង ក៏ដូចជារ៉ាដាកំណត់គោលដៅ AN/TPQ-50 ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានបំផ្លាញក្នុងការវាយដណ្ដើមបាននោះ ។
សេចក្តីថ្លែងការណ៍បានអះអាងបន្ថែមទៀតថា ការវាយប្រហារមួយទៀតដោយយោធារុស្ស៊ីលើចំណុចដាក់ពង្រាយបណ្តោះអាសន្នរបស់កងទ័ពអ៊ុយក្រែន នៅភូមិ Marhanets ក្នុងតំបន់ Dnipropetrovsk ភាគអាគ្នេយ៍អ៊ុយក្រែន ក៏បានបំផ្លាញប្រព័ន្ធរ៉ុកកែត HIMARS ផលិតដោយសហរដ្ឋអាមេរិកផងដែរ ។

គួររំឭកថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាន់កាប់ទីក្រុង Soledar របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈទីក្រុងមួយនេះមានទីតាំងនៅជិតទីក្រុងយុទ្ធសាស្ត្រ Bakhmut ភាគខាងកើតអ៊ុយក្រែន ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំដែលកងទ័ពអ៊ុយក្រែនប្រើការដើម្បីផ្គត់ផ្គង់អាវុធ ឧបករណ៍យោធា និងគ្រាប់រំសេវជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី បង្កើនការវាយសង្គ្រុបនៅភាគខាងត្បូង អ៊ុយក្រែន បន្ថែមលើការលុក លុយនៅភាគខាងកើត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា