Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តបុករថភ្លើង នៅ ថៃ ក្រឡាប់ ៤ ទូ ស្លាប់ ៣ និងរបួសជាង ៣០ នាក់

បានផុស

នៅ

ប្រទេស​ថៃ ៖ មាន​រឿង​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​ថៃ ដោយសារ​តែ​រថយន្ត​មួយ​គ្រឿង បោះពួយ​យ៉ាង​លឿន ទៅ​បុក​នឹង​ទូ​រថភ្លើង ដែល​កំពុង​បើក​នៅ​ពីមុខ បណ្ដាល​ឲ្យ​រថភ្លើង​ក្រឡាប់​ជា​ច្រើន​ទូ ថែមទាំង​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ថៃ​រ៉ាត់ បាន​បញ្ជាក់​ថា កាលពី​ម្សិលមិញ​នេះ មាន​រថយន្ត​មួយ​គ្រឿង ជា​ប្រភេទ​រថយន្ត​កង់ ១០ ដែល​មាន​ដឹក​សត្វ​គោ​ចំនួន ២១ ក្បាល បាន​បោះពួយ​យ៉ាង​លឿន បើ​ទោះបី​ជា​នៅ​កន្លែង​កើតហេតុ​មាន​រថយន្ត​ឈប់​ត្រៀបត្រា​រង់ចាំ​ឲ្យ​រថភ្លើង​ទៅ​ផុត​យ៉ាងណា​ក៏ដោយ ក៏​រថយន្ត​នេះ​គ្មាន​បង្អង់​ដែរ គឺ​បាន​ទៅ​បុក​ចំ​ទូ​រថភ្លើង​ទី ៧ បណ្តាល​ឲ្យ​ទូ​រថភ្លើង​ពី​ទី ៦ ដល់​ទី ៩ ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវដែក​តែម្ដង។

តាម​ការ​រៀបរាប់​ពី​លោក ស៊ុំឆាយ សា​រិ​យ៉ា ជា​អ្នក​បើក​រថភ្លើង​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គឺ​ខ្សែ​រថភ្លើង​របស់​លោក​បាន​ចេញពី​ស្ថានីយ ភិត​បុរី ឆ្ពោះ​ទៅ​កាន់​ស្ថានីយ​ខេត្ត ឈុំ​ផន។ លុះ​បាន​ប្រហែល ៥ គីឡូម៉ែត្រ ដល់​ត្រង់​ចំណុច​ឃុំ​ពោធិ៍​រ៉ៃ​វ៉ាន ឃុំ​មឿង ខេត្ត​ភិត​បុរី ត្រង់​ចំណុច​ផ្លូវ​ឆ្លង​កាត់ ក្បាលរថភ្លើង​បាន​ឆ្លង​ផុត​ទៅ​ហើយ ស្រាប់តែ​រថយន្ត​បង្ក​បាន​បោះពួយ​មក​បុក​ទូ​កណ្ដាល​បណ្តាល​ឲ្យ​ក្រឡាប់​រថភ្លើង​ចំនួន ៤ ទូ​តែម្ដង។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​គោ​ក្នុង​ទិសដៅ​ទៅកាន់​ទីក្រុង​បាងកក ប៉ុន្តែ​ពេល​មក​ដល់​ត្រង់​ផ្លូវ​ប្រសព្វ គឺ​មិន​ដឹង​ថា រថយន្ត​នេះ​ដាច់​ហ្វ្រាំង ឬក៏​មាន​បញ្ហា​អ្វី​នោះ​ទេ បាន​ជា​បើក​បុក​រថភ្លើង​ដែល​កំពុង​ធ្វើដំណើរ​នៅ​ពីមុខ​យ៉ាង​ដូច្នេះ។

ក្រោយ​ការ​ត្រួតពិនិត្យ ម្ចាស់​រថយន្ត​រង​របួស​ធ្ងន់ ដោយឡែក​ខាង​រថភ្លើង គឺ​មាន​អ្នកដំណើរ​ស្លាប់ ៣ នាក់ និង​រង​របួស​ចំនួន ៣៦ នាក់ ដែល​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២២ នាទីutes មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ១ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម