Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងអ៊ូហានប្រែមុខមាត់ថ្មី ក្រោយបិទខ្ទប់ ដោយសារ កូវីដ រយៈពេល ៣ ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីបិទខ្ទប់រយៈពេល ៣ ឆ្នាំ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ពេលនេះប្រជាពលរដ្ឋរស់នៅក្នុងក្រុងអ៊ូហានជាង ១១ លាននាក់ និយាយថា ពួកគេលែងខ្លាចជាមួយជំងឺមួយនេះទៀតហើយ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ គេឃើញថា ប្រជាពលរដ្ឋនៅក្រុងអ៊ូហានបាននាំគ្នាប្រារព្ធពិធីដើម្បីទទូលឆ្នាំថ្មីជាមួយគ្រួសារយ៉ាងសប្បាយរីករាយ ក៏ដូចជាចេញមកលក់ដូរនៅតាមផ្សារ ដើរលេងកម្សាន្តតាមដងផ្លូវ ​និងកន្លែងនានា ដោយអ្នកខ្លះមិនពាក់ម៉ាសឡើយ បន្ទាប់ពីរដ្ឋាភិបាលចិនលុបចោលនយោបាយសូន្យកូវីដ ។ កត្តានេះបីដូចជាបើកទំព័រថ្មីសម្រាប់ទីក្រុងអ៊ូហាន ដែលខកខានបានស្គាល់រសជាតិសប្បាយបែបនេះយូរមកហើយ ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋជា​ច្រើននៅក្នុងទីក្រុង​បាន​ប្រាប់ថា ពួកគេ​​ត្រេកអរខ្លាំងណាស់​ដែល​ជីវិត​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ ហើយសូមឲ្យឆ្នាំថ្មីនេះ នឹងកាន់តែល្អប្រសើរ ជាពិសេសប្រជាពលរដ្ឋនៅក្នុងទីក្រុង គឺលែងបារម្ភខ្លាចជាមួយកូវីដ ១៩ ទៀតហើយ ។

គួររំឭកថា ទីក្រុងអ៊ូហាន គឺជាប្រភពនាំឲ្យមានការផ្ទុះឡើងកូវីដ​មុនដំបូងគេនៅចុងខែធ្នូ ក្នុងឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានប្រកាសបិទខ្ទប់ទីក្រុងអ៊ូហាន ដោយឲ្យប្រជាពលរដ្ឋរស់នៅតែក្នុងផ្ទះប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNA

ចុចអាន ៖ ឡាវ លុបចោល MOU ជាមួយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ចិន ក្រោយគម្រោងមិនចេញផ្លែផ្កា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម