ព័ត៌មានអន្ដរជាតិ
កូរ៉េទាំង២ ចេញការព្រមានអំពីអាកាសធាតុ ចុះត្រជាក់ខ្លាំង
អាជ្ញាធរកូរ៉េខាងជើង បានព្រមានអំពីលក្ខខណ្ឌអាកាសធាតុមិនអំណាយផល ក្នុងប្រទេសខណៈរលកត្រជាក់ បានបោកបក់លើឧបទ្វីបកូរ៉េ។

វិទ្យុរដ្ឋបានផ្សាយថា សីតុណ្ហភាពទំនងជាធ្លាក់ចុះដល់ -30អង្សាសេ នៅក្នុងតំបន់ភាគខាងជើង ដែលជាតំបន់ក្រីក្របំផុតរបស់ប្រទេសនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តំបន់ឆ្នេរសមុទ្រ ក៏ត្រូវបានគេរំពឹងថា នឹងមានខ្យល់បក់ខ្លាំងផងដែរ។

ចំណែកប្រទេសកូរ៉េខាងត្បូងឯណោះវិញ ក៏បានចេញការព្រមានអំពីរលកអាកាសធាតុត្រជាក់ផងដែរ ខណៈភាគខាងជើងប្រទេសចិនបាននិងកំពុងជួបប្រទះសីតុណ្ហភាពទាបបំផុតរួចទៅហើយ។
សីតុណ្ហភាព ក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ផងដែរ ក្នុងប្រទេសជប៉ុននៅសប្តាហ៍នេះ។

ថ្វីបើប្រទេសកូរ៉េខាងជើង ត្រូវរងផលប៉ះពាល់ដោយសារអាកាសធាតុធ្ងន់ធ្ងរ ឬអាក្រក់ដូចជាកន្លែងផ្សេងទៀតក៏ដោយ ប៉ុន្តែគេមិនសូវដឹងអំពីផលប៉ះពាល់លើប្រជាជនរបស់ពួកគេទេ។
Ryanggang, North Hamgyong និង South Hamgyong ដែលជាខេត្តក្រីក្របំផុតរបស់ប្រទេស និងជាខេត្តងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយអាកាសធាតុ គឺសុទ្ធតែមានទីតាំងនៅភាគខាងជើង។

អ្នកវិទ្យាសាស្ត្រនិយាយថា អាកាសធាតុអាក្រក់ រួមទាំងរលកត្រជាក់ កំពុងក្លាយជារឿងធម្មតា ដោយសារតែបម្រែបម្រួលអាកាសធាតុ។
ការប្រកាសអាសន្នអំពីរលកត្រជាក់នៅថ្ងៃអង្គារនេះ កើតឡើងខណៈទីក្រុងព្យុងយ៉ាង ត្រៀមប្រារព្ធខួបលើកទី៧៥ នៃកងទ័ពប្រជាជនកូរ៉េនៅសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សីតុណ្ហភាពនៅភាគខាងជើងប្រទេសចិន ចុះត្រជាក់បំផុត -53 អង្សាសេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង