Connect with us

ព័ត៌មានអន្ដរជាតិ

ការស្រាវជ្រាវ៖ ស្នូលផែនដី ប្រហែលចាប់ផ្តើមវិលបញ្ច្រាស់ទិស

បានផុស

នៅ

យោងតាមការ​ស្រាវជ្រាវ​មួយ​កាលពីដើមសប្តាហ៍នេះបានបង្ហាញថា ស្នូលផែនដីហាក់ដូចជា ឈប់វិលក្នុងទិសដៅដូចគ្នាទៅនឹងភពផ្សេងទៀតហើយ។ បាល់​ដែក​ក្តៅ​ដែល​មាន​ទំហំ​ប៉ុន Pluto អាច​កំពុងវិល​បញ្ច្រាស់ទិស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នូលដែលមានចម្ងាយប្រហែល ៥០០០គីឡូម៉ែត្រ ខាងក្រោមផ្ទៃដី អាចវិលដោយឯករាជ្យ។ នេះគឺដោយសារតែវាអណ្តែតនៅក្នុងស្នូលលោហៈរាវ។

ការស្រាវជ្រាវថ្មីដែលបោះពុម្ពនៅក្នុងទស្សនាវដ្តី “Nature Geoscience” បានវិភាគរលករំញ័រ ពីការរញ្ជួយដីម្តងហើយម្តងទៀត សម្រាប់រយៈពេលប្រាំមួយទសវត្សរ៍ចុងក្រោយនេះ។

ការសិក្សានេះធ្វើឡើងដោយអ្នកនិពន្ធ Xiaodong Song និង Yi Yang នៃសកលវិទ្យាល័យ Peking របស់ប្រទេសចិន ដែលពិនិត្យមើលដើម្បីតាមដានចលនាស្នូលផែនដី។

អ្នកនិពន្ធនៃការសិក្សានិយាយថា ពួកគេបានរកឃើញថា ការបង្វិលនៃស្នូល សឹងតែឈប់ទៅហើយនៅប្រហែលឆ្នាំ២០០៩ ហើយបន្ទាប់មក បានប្រែជា វិលទៅទិសដៅបញ្ច្រាស់វិញ។

យោងតាមអ្នកវិទ្យាសាស្រ្ត, វដ្តមួយនៃការផ្លាស់ប្តូរ គឺមានរយៈពេលប្រហែល៧ទសវត្សរ៍។

ស្នូលផែនដីបានផ្លាស់ប្តូរទិសដៅរបស់នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយរឿងដូចគ្នានេះ អាចនឹងកើតឡើងម្តងទៀតនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៤០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Economic Times

ចុចអាន៖ តារាវិទូ រកឃើញអាចម៍ផ្កាយ ដែលនឹងហោះមកបុក ផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ADB៖ ហ្វីលីពីនអាច​ខាងបង់ ១៨ ភាគរយ នៃ GDP ដោយ​ការប្រែប្រួលអាកាសធាតុ នៅ​ជិត​ពាក់កណ្ដាលសតវត្សខាងមុខ

ជីវិតកម្សាន្ដ៧ នាទី មុន

បុរសនៅពីក្រោយភាពជោគជ័យ Michael Jackson ទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

ព័ត៌មានជាតិ៩ នាទី មុន

ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិត៣៣នាក់ ត្រូវផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅមណ្ឌលអប់រំកែប្រែទី៣

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួង នឹងជំរុញការលើកកម្ពស់គុណភាពសេវាតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត

ព័ត៌មានជាតិ៤៤ នាទី មុន

លោក​ សូ ម៉ារ៉ា ត្រូវដំឡើងពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម