Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួងអប់រំ ថៃ លែងកំណត់ម៉ូដសក់សិស្សសាលាទៀតហើយ តែត្រូវ​សមរម្យ

បានផុស

នៅ

កាលពីពេលថ្មីៗនេះក្រសួងអប់រំថៃបានចេញសេចក្ដីប្រកាសអំពីការលែងកំណត់ម៉ូដសក់ចំពោះសិស្សសាលាទៀតហើយ ដោយច្បាប់ថ្មីនេះចែងថា ក្រសួងបានអនុញ្ញាតឲ្យស្ថាប័ន និងគ្រឹះស្ថានសិក្សាកំណត់របៀបម៉ូតសក់សិស្សសាលាដែលស្ថិតក្រោមការគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែត្រូវតែស្អាត និងមានភាពសមរម្យ ។

លោកស្រី Treenuch Thienthong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោកស្រី Treenuch Thienthong បាននិយាយកាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ថា សិស្សនៅក្នុងសាលារៀនដែលស្ថិតនៅក្រោមបន្ទុករបស់ក្រសួងអប់រំ នឹងត្រូវបានអនុញ្ញាតឲ្យមានសក់ខ្លី ឬវែងតាមដែលពួកគេចូលចិត្ត ប៉ុន្តែមិនត្រូវហួសហេតុពេកទេ ។

ការកែប្រែច្បាប់ថ្មីនេះកើតឡើង បន្ទាប់ពីមានការតវ៉ាជាហូរហែនាពេលកន្លងមក ពីសំណាក់ក្រុមសិស្សវិទ្យាល័យដែលដាក់ឈ្មោះថា “Bad Student” លើការអនុវត្តវិន័យរបស់ក្រសួងអប់រំដែលមានអាយុកាលចាស់វស្សាទៅហើយនោះ ។

ច្បាប់ចាស់ដែលក្រសួងអប់រំថៃបានអនុវត្ត​ចែង​ថា សម្រាប់​សិស្សថ្នាក់ទី៧ ទី៨ និងទី៩ សិស្ស​ប្រុស​ត្រូវ​កាត់សក់​ឲ្យ​ខ្លី​ស្មើៗ​គ្នា ដោយ​សក់​ខាង​មុខ​មិន​លើស​ពី ៣ ​សង់ទីម៉ែត្រឡើយ ហើយចំណែកសិស្ស​ស្រី​ត្រូវ​កាត់សក់ឲ្យ​ស្មើ​គ្នារហូតដល់​គល់​ត្រចៀក ខណៈសម្រាប់សិស្សស្រីថ្នាក់ទី១០ ទី១១ និងទី១២ ត្រូវកាត់សក់​ក្រោម​ត្រចៀក​ប្រវែង ៤ សង់ទីម៉ែត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS / Thailand News

ចុចអាន ៖ ដឹងទេ វៀតណាម មិនធ្លាប់ជួបរឿងប្រធានាធិបតីលាលែងពីតំណែងពាក់ កណ្ដាលទី តាំងពីឆ្នាំណាមក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម