Connect with us

ព័ត៌មានអន្ដរជាតិ

មិនគួរឲ្យជឿ ក្រពើពាំសពក្មេងលង់ទឹក ទៅឲ្យមនុស្សវិញនៅ ឥណ្ឌូណេស៊ី

បានផុស

នៅ

នេះជាការពិតមិនគួរឲ្យជឿមួយកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ដើមហេតុគឺមានក្មេងប្រុសម្នាក់ឈ្មោះ  Ziyad Wijaya អាយុ ៤ ឆ្នាំ បានលង់ទឹក និងបាត់ខ្លួនជិតមាត់ទន្លេជ្វា ខេត្តកាលីម៉ាន់តាន់ភាគខាងកើតកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

បន្ទាប់ពីរយៈពេល ២ ថ្ងៃក្រោយមក ទើបអ្នកស្រុកប្រទះឃើញកុមារារូបនេះត្រូវក្រពើមួយក្បាលប្រវែង ១០ ហ្វីតហែលនាំមកវិញនៅទន្លេ Mahakam កោះ Borneo ចម្ងាយ ១ ម៉ាយពីកន្លែងដែលគេបានបាត់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រានោះអ្នកនេសាទមានការងឿងឆ្ងល់ជាខ្លាំង ព្រោះឃើញក្រពើកំពុងហែលសំដៅមកទូករបស់ខ្លួន រួចទម្លាក់សាកសពក្មេងប្រុសម្នាក់ក្បែរទូក ហើយលឹបចូលទឹកវិញទៅ ។ បន្ទាប់ពីធ្វើការពិនិត្យសាកសពចប់ គេមិនមានរកឃើញស្នាមខាំពីក្រពើឡើយសូម្បីតែបន្តិច ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ សមាជិកនៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះកាលីម៉ាន់តាន់ភាគខាងកើតបានទទួលព័ត៌មានថា កូនប្រុសដែលក្រពើនាំមកពិតជាក្មេងដែលគេកំពុងស្វែងរកពិតមែន។

តាមធម្មតាក្រពើតែងសម្លាប់មនុស្សប្រហែល ១ ពាន់នាក់ជារៀងរាល់ឆ្នាំ ជាពិសេសក្នុងតំបន់ដែលកុមារាតូចនោះលង់ទឹក គឺសម្បូរករណីក្រពើវាយប្រហារច្រើនជាងគេបំផុត។ បើយោងទៅតាម ResearchGate បានបញ្ជាក់ដែរថា មានការវាយប្រហារដោយសត្វក្រពើចំនួន ២២១ ដងនៅ Borneo ចន្លោះឆ្នាំ ២០០៧ និង ២០១៦ បណ្តាលឱ្យមនុស្សចំនួន ១២៩ នាក់បាត់បង់ជីវិតទៀតផង ៕

ប្រែសម្រួលដោយ ៖ វារី

ប្រភព៖dailymail

ចុចអាន ៖ ការពិតគួរឲ្យចាប់អារម្មណ៍ ១០ យ៉ាងពី សត្វក្រពើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម