Connect with us

ព័ត៌មានអន្ដរជាតិ

រលកអាកាសធាតុត្រជាក់ កំពុងវាយប្រហារ ទូទាំងប្រទេសកូរ៉េខាងត្បូង

បានផុស

នៅ

រលកអាកាសធាតុត្រជាក់ បានបន្តវាយប្រហារទូទាំងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធទី២៥ខែមករានេះ ស្របពេលប្រជាជន បានចាប់ផ្តើមវិលត្រលប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំចិនរយៈពេល៤ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សីតុណ្ហភាពពេលព្រឹកបានធ្លាក់ចុះដល់ ដក១៧.៣ អង្សាសេក្នុងទីក្រុងសេអ៊ូល ដែលជាសីតុណ្ហភាពទាបបំផុតសម្រាប់ទីក្រុងក្នុងរដូវរងានេះ។

ចំណែកសីតុណ្ហភាពក្នុងតំបន់ភាគខាងជើង Cheorwon បានធ្លាក់ចុះដល់ ដក២៨.១អង្សាសេនៅពេលព្រឹក ដែលក្លាយជាតំបន់ត្រជាក់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

ដោយឡែកសីតុណ្ហភាពពេលព្រឹក នៅទីក្រុង Paju ភាគនិរតីគឺដក ២០.៩អង្សាសេ, ទីក្រុង Gwangju ដក១៣.៤អង្សាសេ និងទីក្រុង Daegu ដក ១៤.២អង្សាសេ។

គួរបញ្ជាក់ថា រលកអាកាសធាតុត្រជាក់ ត្រូវបានគេស្តីបន្ទោសទៅលើខ្យល់ត្រជាក់មកពីតំបន់អាកទិក ដែលបានរំកិលទៅភាគខាងត្បូង ហើយប៉ះពាល់ដល់ប្រទេសកូរ៉េខាងត្បូង ភាគឦសានប្រទេសចិន និងភាគខាងជើងប្រទេសជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ China.org

ចុចអាន៖ កូរ៉េទាំង២ ចេញការព្រមានអំពីអាកាសធាតុ ចុះត្រជាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម