ព័ត៌មានអន្ដរជាតិ
តើរថក្រោះ Abrams ដែលអាមេរិក បញ្ជូនទៅអ៊ុយក្រែន មួយគ្រឿងតម្លៃប៉ុន្មាន?
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករា សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនរថក្រោះប្រយុទ្ធដ៏មានឥទ្ធិពលចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺម៉ង់ ក៏បញ្ជូនយានប្រយុទ្ធ ទៅប្រឆាំងការវាយលុករបស់រុស្ស៊ីផងដែរ។

ការសម្រេចចិត្តប្រគល់រថក្រោះ M1 Abrams ត្រូវបានប្រកាស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅកាន់សមរភូមិ។
រថក្រោះយោធាផលិតនៅសហរដ្ឋអាមេរិក គឺជារថក្រោះប្រយុទ្ធដ៏ទំនើបបំផុតមួយនៅក្នុងពិភពលោក ហើយត្រូវការការហ្វឹកហ្វឺនជាក់លាក់ដើម្បីប្រតិបត្តិការ។ កញ្ចប់ថវិកា៤០០លានដុល្លាររបស់អាមេរិកនេះ ក៏រួមបញ្ចូលទាំងរថយន្តសង្គ្រោះចំនួនប្រាំបីគ្រឿងផងដែរ ដែលអាចអូសរថក្រោះ ប្រសិនបើពួកគេត្រូវរងការវាយប្រហារ។

ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវចំណាយពេលច្រើនខែ មុនពេលរថក្រោះដឹកទៅដល់សមរភូមិ ព្រោះរថក្រោះទាំងនោះ នឹងត្រូវបានទិញពីអ្នកម៉ៅការឯកជន មិនមែនបញ្ជូនពីឃ្លាំងស្តុកដែលមានស្រាប់នោះទេ។
ចុះតើអ្នកដឹងទេថា រថក្រោះប្រភេទនេះ មួយគ្រឿងតម្លៃប៉ុន្មាន?
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក, រថក្រោះធុន Abrams មួយគ្រឿងមានតម្លៃចន្លោះពី ៦ ទៅ ៩ លានដុល្លារ។ យ៉ាងណាក្តី ប្រទេសដែលទិញពួកគេ ដូចជាប៉ូឡូញ ក៏ត្រូវចំណាយប្រាក់សម្រាប់ការថែទាំដ៏ស្មុគស្មាញបន្ថែមផងដែរ។ នោះមានន័យថា ទីក្រុងវ៉ាសូវី ត្រូវចំណាយប្រហែល១៩លានដុល្លារ សម្រាប់រថក្រោះមួយគ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ព្រមានថា រថក្រោះអាមេរិក នឹងត្រូវកម្ទេចលើដី អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?