Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំងរុស្ស៊ី ធ្វើតេស្តសមត្ថភាពវាយប្រហារ នៅមហាសមុទ្រអាត្លង់ទិក

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃពុធទី២៥ខែមករានេះថា នាវាចម្បាំង Admiral Gorshkov បានធ្វើការសាកល្បងសមត្ថភាពវាយប្រហាររបស់ខ្លួន នៅមហាសមុទ្រអាត្លង់ទិកភាគខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនិយាយថា នាវាចម្បាំងនេះ បានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Zircon ដោយប្រើប្រាស់តាមរយៈប្រព័ន្ធកំព្យូទ័រ។

មីស៊ីល Zircon មានរយៈចម្ងាយ៩០០គីឡូម៉ែត្រ ហើយអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងច្រើនដង ដែលធ្វើឲ្យវាពិបាកក្នុងការស្ទាក់ចាប់។

គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​លោកខាងលិច និង​រុស្ស៊ី​ បាន​ឈានដល់​ចំណុច​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំចុងក្រោយ ដោយសារ​តែជម្លោះ​នៅ​អ៊ុយក្រែន។

ជាច្រើនលើកច្រើនសាមកហើយ មន្ត្រីរុស្ស៊ីបានអះអាងថា ទីក្រុងមូស្គូ អាចនឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ប្រសិនបើប្រទេសនេះ មានអារម្មណ៍ថារងការគំរាមកំហែងពីលោកខាងលិច ទាក់ទិនជម្លោះអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម