Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បន្ទោសអាល្លឺម៉ង់ ថា ក្បត់ប្រវត្តិសាស្រ្ត និងធ្វើឲ្យជម្លោះនៅអ៊ុយក្រែន កាន់តែរីកធំ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករានេះ ប្រទេសរុស្ស៊ី បានប្រតិកម្មដោយកំហឹង ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការយល់ព្រមបញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែន ដោយនិយាយថា ទីក្រុងបែរឡាំង បានបោះបង់ចោលទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះប្រទេសរុស្ស៊ី ដែលកើតឡើងពីឧក្រិដ្ឋកម្មរបស់ ណាស៊ី ក្នុងសង្គ្រាមលោកលើកទីពីរ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសារ Telegram ថា ទង្វើនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមរបស់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមដែលបានគ្រោងទុក ប្រឆាំងនឹងរុស្ស៊ី។

ស្ថានទូតរុស្ស៊ី នៅទីក្រុងបែរឡាំង និយាយថា ការសម្រេចចិត្តដែលក៏នឹងបើកផ្លូវឲ្យសមាជិកអង្គការណាតូផ្សេងទៀត អាចបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ផងដែរនោះ គឺនឹងធ្វើឲ្យជម្លោះរយៈពេល១១ខែនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែរីកធំ និងក្លាយជាការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងរុស្ស៊ីនិងសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់លោក Sergei Nechayev

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់លោក Sergei Nechayev បាននិយាយថា “ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតនេះនឹងនាំឲ្យជម្លោះ ឈានទៅដល់ការប្រឈមមុខដាក់គ្នាក្នុងកម្រិតថ្មីមួយទៀត។ លោក​បាន​បន្ថែម​ថា វា​នឹង​បង្កឲ្យ​មានការ​ខូច​ខាត​ដែល​មិន​អាច​ជួសជុល​បាន ​ចំពោះ​ស្ថានភាព​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៃ​ទំនាក់ទំនង​រុស្ស៊ី-អាល្លឺម៉ង់”។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រតិកម្មភ្លាមៗពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីននោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្លូវការ! អាមេរិក និងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទំនើបបំផុតទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម