Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីរថក្រោះ ឥឡូវ អ៊ុយក្រែន ចង់បានយន្តហោះចម្បាំង និង មីស៊ីលរយៈចម្ងាយឆ្ងាយ ទៀត (មានវីដេអូ)

បានផុស

នៅ

បន្ទាប់ពីអាមេរិកនិងអាល្លឺម៉ង់ ប្រកាសបញ្ជូនរថក្រោះទំនើបឲ្យទីក្រុងកៀវ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកក៏ចង់ឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងជំនាន់ទី៤ មកប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះផងដែរ ដើម្បីជួយទប់ទល់កងទ័ពរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាពេលរាត្រី លោក Zelensky និយាយថា “ខ្ញុំបាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃនេះ។ យើងក៏ត្រូវតែបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនផងដែរ។ នោះជារឿងសំខាន់ យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង។ នេះគឺជាសុបិន ហើយនេះគឺជាកិច្ចការមួយ”។

ការគាំទ្រផ្នែកយោធារបស់លោកខាងលិច គឺមានសារសំខាន់ណាស់សម្រាប់ទីក្រុងទីក្រុងកៀវ ហើយបានបង្កើនការគាំទ្រយ៉ាងឆាប់រហ័សក្នុងអំឡុងពេលសង្រ្គាម។ មុនការវាយលុយរបស់រុស្ស៊ី សូម្បីតែគំនិតនៃការផ្គត់ផ្គង់ជំនួយដ៍សាហាវដល់អ៊ុយក្រែន ក៏មានភាពចម្រូងចម្រាសខ្លាំងដែរ ប៉ុន្តែចាប់តាំងពីពេលនោះមក ការផ្គត់ផ្គង់របស់លោកខាងលិចនៅតែបន្តឥតឈប់ឈរ។

មុននេះ សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនរថក្រោះប្រយុទ្ធដ៏មានឥទ្ធិពលចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺម៉ង់​ ក៏បញ្ជូនយានប្រយុទ្ធ ទៅប្រឆាំងការវាយលុករបស់រុស្ស៊ីផងដែរ។

ការសម្រេចចិត្តប្រគល់រថក្រោះ M1 Abrams របស់អាមេរិក ត្រូវបានប្រកាស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅកាន់សមរភូមិ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព​៖ Daily Mail

ចុចអាន៖ រុស្ស៊ី បន្ទោសអាល្លឺម៉ង់ ថា ក្បត់ប្រវត្តិសាស្រ្ត និងធ្វើឲ្យជម្លោះនៅអ៊ុយក្រែន កាន់តែរីកធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម