ព័ត៌មានអន្ដរជាតិ
កំណែទម្រង់យោធាថ្មីរបស់ រុស្ស៊ី ផ្ដោតលើការពង្រីករបស់ ណាតូ
លោក Valery Gerasimov ឧត្តមសេនីយថ្មីរបស់រុស្ស៊ីដែលទទួលបន្ទុកប្រតិបត្តិការសឹកនៅអ៊ុយក្រែនបាននិយាយថា កំណែទម្រង់យោធាថ្មីរបស់រុស្ស៊ីនឹងឆ្លើយតបទៅនឹងការពង្រីកណាមួយរបស់អង្គការណាតូ ក៏ដូចជាសកម្មភាពរបស់ប្រទេសនៃសមូហភាពលោកខាងលិច ដែលលោកចោទប្រកាន់ថា បានធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងទីក្រុងមូស្គូ ។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូង លោក Valery Gerasimov បានលើកឡើងថា “ប្រព័ន្ធនៃការបណ្តុះបណ្តាល ក៏ដូចជាការកែនទ័ពនៅក្នុងប្រទេសរបស់យើងត្រូវបានរៀបចំយ៉ាងពេញលេញទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចទំនើបថ្មី” ។
លោក Gerasimov បានប្រាប់គេហទំព័រព័ត៌មាន Argumenty i Fakty ថា កំណែទម្រង់យោធាដែលបានប្រកាសនៅពាក់កណ្តាលខែមករា អាចត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីលើផ្នែកសន្តិសុខពីសំណាក់អង្គការណាតូ ។

លោកបាននិយាយថា “សព្វថ្ងៃនេះ ការគំរាមកំហែងផ្នែកសន្តិសុខរបស់យើង រួមមានការប្ដេជ្ញារបស់សម្ព័ន្ធអាត្លង់ទិកខាងជើង ដើម្បីពង្រីកបន្ថែមនៃការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាការប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍សម្រាប់ធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងប្រទេសរបស់យើងជាដើម” ។
គួរបញ្ជាក់ថា ប្រមុខអគ្គសេនាធិការរុស្ស៊ីលោកឧត្តមសេនីយ៍ Valery Gerasimov ត្រូវបានតែងតាំងកាលពីពាក់កណ្ដាលខែមករាកន្លងទៅឲ្យដឹកនាំកងកម្លាំងចម្រុះរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ជំនួសតំណែងឧត្តមសេនីយ៍ Sergey Surovikin ដែលត្រូវបានតែងតាំងជាអនុប្រធានវិញ ៕

ប្រែស្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី កម្ទេចអាវុធ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន ដណ្ដើមបានភូមិចំនួន ២ ទៀត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង