Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រារព្ធទិវាសាធារណរដ្ឋ​ជាមួយទស្សនីយភាពប្លែកភ្នែក និងអស្ចារ្យៗ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករានេះ ប្រទេស​ឥណ្ឌា បាន​ប្រារព្ធ​ទិវា​សាធារណរដ្ឋ​លើក​ទី៧៤ ​ជាមួយ​នឹង​ក្បួន​ដង្ហែ​ចម្រុះ​ពណ៌​ដែល​បង្ហាញ​ពី​កម្លាំង​យោធា និង​ភាព​ចម្រុះនៃ​វប្បធម៌។

ថ្ងៃឈប់សម្រាកជាសាធារណៈនេះ គឺជាខួបដែលប្រទេសឥណ្ឌា បានអនុម័តរដ្ឋធម្មនុញ្ញរបស់ខ្លួនជាផ្លូវការ ដោយធ្វើឲ្យខ្លួនក្លាយជាសាធារណៈរដ្ឋអធិបតេយ្យ។

ចំណុចលេចធ្លោរបស់ទិវានេះ គឺក្បួនដង្ហែដែលប្រារព្ធឡើងនៅក្នុងរដ្ឋធានីដេលី និងមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេស។

ជារៀងរាល់ឆ្នាំ ប្រទេសនេះក៏អញ្ជើញឥស្សរជនបរទេស មកជាភ្ញៀវសំខាន់ផងដែរសម្រាប់ក្បួនដង្ហែផងដែរ ដោយឆ្នាំនេះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah el-Sisi គឺជាភ្ញៀវកិត្តិយស។

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah el-Sisi

សម្រាប់ទស្សនីយភាពប្លែកៗនិងអស្ចារ្យ គេបានឃើញកងទ័ពដើរក្បួនព្យុហយាត្រា ការជិះអូដ្ឋ យន្តហោះសម្តែងលើអាកាស ការបង្ហាញទេព្យកោសល្យជិះម៉ូតូ និងការសម្តែងនានា។

ខាងក្រោមនេះ គឺទស្សនីយភាពប្លែកភ្នែក និងអស្ចារ្យ ក្នុងទិវាសាធារណរដ្ឋ​លើកទី៧៤ របស់ប្រទេសឥណ្ឌា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម