ព័ត៌មានអន្ដរជាតិ
អាមេរិក សប្បាយកើបលុយពីការលក់សព្វាវុធ ក្នុងឆ្នាំ២០២២ (មានវីដេអូ)
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករា បានឲ្យដឹងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងទៀត មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២២ ខណៈក្រុមហ៊ុនផលិតក៏សប្បាយកើបលុយដែរ។

ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងទៀត ដែលភាគច្រើនត្រូវបានជំរុញដោយការឆ្លើយតបរបស់អង្គការណាតូចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងកម្តៅនៃភាពតានតឹងនៅក្នុងតំបន់អាស៊ី គឺបានកើនឡើងពី៣៥.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់៥១.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
ស្របពេលជាមួយគ្នានោះ ការលក់អាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតសព្វាវុធ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយហក់ពី១០៣.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់១៥៣.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

នៅអឺរ៉ុប អ្នកទិញធំជាងគេរួមមានអាល្លឺម៉ង់ ដែលបានបញ្ជាទិញយន្តហោះចម្បាំង F-35 Joint Strike Fighter ចំនួន៣៥គ្រឿងក្នុងតម្លៃ៨.៤ពាន់លានដុល្លារ និងប៉ូឡូញដែលបានចំណាយប្រាក់៦ពាន់លានដុល្លារលើរថក្រោះធុន M1 Abrams ចំនួន២៥០គ្រឿង។
ចក្រភពអង់គ្លេស អេស្ប៉ាញ និងប៊ុលហ្គារី ដែលជាសមាជិកថ្មីរបស់អង្គការណាតូ ក៏ជាអ្នកទិញដ៏ធំផងដែរក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ភាពតានតឹងនៅក្នុងតំបន់អាស៊ីជុំវិញកោះតៃវ៉ាន់ និងការប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង ក៏បានក្លាយជាផលប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិតអាវុធផងដែរ។

ការលក់អាវុធដ៏សំខាន់នៅក្នុងតំបន់នេះរួមមាន ១៣.៩ពាន់លានដុល្លារពីឥណ្ឌូណេស៊ីសម្រាប់យន្តហោះចម្បាំង F-15ID ចំនួន៣៦គ្រឿង និងការទិញ១.៩៥ពាន់លានដុល្លារពីអូស្ត្រាលីសម្រាប់ឧទ្ធម្ភាគចក្រ Black Hawk ចំនួន៤០គ្រឿង និងឧបករណ៍ផ្សេងទៀត។ កូរ៉េខាងត្បូង និងជប៉ុនក៏បានទិញសព្វាវុធដ៏សំខាន់ផងដែរដែលមានតម្លៃសរុប៧៩០លានដុល្លារសម្រាប់ទីក្រុងសេអ៊ូល និង៥៨៨លានដុល្លារសម្រាប់ទីក្រុងតូក្យូ។
ប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន Lockheed Martin ដែលផលិតយន្តហោះចម្បាំង F-16, F-22, និង F-35 បានកើនឡើង ៧,១៣% ពោលគឺចំនួន១៩ពាន់លានដុល្លារក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ ក្រុមហ៊ុន Northrop Grumman ដែលក៏ផលិតយន្តហោះចម្បាំង F-35 ផងដែរនោះ ត្រូវបានគេរំពឹងថានឹង កើនប្រាក់ចំណូល ១១,៨%៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?