Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដកំពុងផលិតឡើងក្នុងរយៈពេលឆាប់ជាងធម្មតា តើពិតទេថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាព?

បានផុស

នៅ

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា រាល់ប្រទេសទាំងអស់កំពុងព្យាយាមទទួលវ៉ាក់សាំងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រទេសថៃក៏មិនខុសគ្នាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារភាពបន្ទាន់ដែលបង្កឡើងដោយរោគរាតត្បាត រយៈពេលនៃដំណើរការអភិវឌ្ឍវ៉ាក់សាំងដែលធ្លាប់តែយូរ ឥឡូវនេះបានកាត់បន្ថយពីប្រហែល ១០ឆ្នាំមកត្រឹមតែ១២ទៅ១៨ខែប៉ុណ្ណោះ។ ជាមួយនឹងរយៈពេលដ៏ខ្លីសម្រាប់ការអភិវឌ្ឍនេះ គ្មាននរណាម្នាក់អាចប៉ាន់ស្មានពីផលប៉ះពាល់រយៈពេលវែងនៃការចាក់វ៉ាក់សាំង ឬប្រសិទ្ធភាពរបស់វាបានឡើយ។

បញ្ហានេះបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលនឹងត្រូវចាក់យ៉ាងឆាប់រហ័សដល់សាធារណជន ក្នុងក្តីសង្ឃឹមថានឹងបញ្ចប់ជំងឺរាតត្បាតជាសកល។

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដដំបូងបង្អស់របស់ប្រទេសនេះនឹងចាប់ផ្តើមនៅខែក្រោយ ខណៈប្រទេសថៃត្រៀមនឹងទទួលបានវ៉ាក់សាំងចំនួន២០០,០០០ដូស ដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac នាខែកុម្ភៈខាងមុខនេះ។

ចំពោះផែនការរយៈពេលវែងប្រឆាំងនឹងជំងឺកូវីដ១៩ លោកនាយករដ្ឋមន្រ្តីបាននិយាយថា ប្រជាជនថៃពាក់កណ្តាលនឹងទទួលបានវ៉ាក់សាំងកូវីដដោយឥតគិតថ្លៃ នៅឆ្នាំនេះ។ រដ្ឋាភិបាលបានកម្ម៉ង់ទិញវ៉ាក់សាំងចំនួន២៦លានដូស ពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ហើយថ្មីៗនេះ ថៃបានទិញវ៉ាក់សាំងចំនួន៣៥លានដូសបន្ថែមទៀត។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានទទួលវ៉ាក់សាំងកូវីដ ហើយចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេ។

ប្រទេសទាំងនោះរួមមានឥណ្ឌូនេស៊ីផងដែរ ដែលបានទទួលវ៉ាក់សាំងចំនួន១.៨លានដូសពីក្រុមហ៊ុន Sinovac កាលពីខែធ្នូឆ្នាំមុន ដោយបន្ថែមពីលើវ៉ាក់សាំង១.២លានដូសដែលខ្លួនទទួលបានមុននោះទៀត។ ប្រទេសនេះមានគោលបំណងចាក់ដោយឥតគិតថ្លៃលើប្រជាជន២៦៧នាក់របស់ខ្លួន។

ប្រទេសឡាវក៏បានប្រកាសផងដែរថា ខ្លួនទទួលបានវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinopharm ចំនួន២,០០០ដូសហើយបានចាប់ផ្តើមចាក់ដល់អ្នកស្ម័គ្រចិត្តប្រមាណ ២០០នាក់រួចទៅហើយ។ វ៉ាក់សាំងបន្ថែមទៀតគឺ Sputnik V ដែលផលិតដោយរុស្ស៊ីនឹងត្រូវដឹកមកដល់ក្នុងខែនេះ។

អ្នកខ្លះជឿជាក់ថា វ៉ាក់សាំងដែលផលិតនៅប្រទេសចិនមានសុវត្ថិភាព ព្រោះវិធីផលិតរបស់វាមានលក្ខណៈសាមញ្ញហើយយន្តការនៃសកម្មភាពរបស់វាត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដោយក្រុមហ៊ុនវ៉ាក់សាំងដទៃទៀត។ វាប្រើភាគល្អិតវីរុសដើម្បីបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

តម្រូវការបន្ទាន់សម្រាប់ការចាក់ថ្នាំបង្ការរោគជាសាធារណៈត្រូវបានគេយល់ច្បាស់ ប៉ុន្តែវាក៏សំខាន់ផងដែរដើម្បីធានាថា វ៉ាក់សាំងត្រូវតែមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ស្របពេល រដ្ឋាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងដែលផលិតដោយចិនលើក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់និងបុគ្គលិកពេទ្យនោះ វាចាំបាច់ណាស់ក្នុងការពិនិត្យមើលព័ត៌មានលម្អិតពីការធ្វើតេស្តដើម្បីធានាថា វ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាព៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម