ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជាក់ពេលវេលា បញ្ជូនរថក្រោះ Leopard 2 ទៅ អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសអាល្លឺម៉ង់លោក Boris Pistorius បានសន្យាថា យោធាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះប្រយុទ្ធដ៏សំខាន់ធុន Leopard 2 ទៅឲ្យអ៊ុយក្រែននៅត្រឹមចុងខែមីនា។
លោកបានធ្វើសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករា ខណៈពេលលោកចុះសួរសុខទុក្ខទាហានអាល្លឺម៉ង់ក្នុងរដ្ឋ Saxony-Anhalt ភាគកណ្តាល។
អំឡុងពេលនោះ អ្នកកាសែតបានសួរលោករដ្ឋមន្ត្រីថាតើលោកមានក្តីព្រួយបារម្ភឬទេថា ការប្រគល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់នឹងយឺតពេលសម្រាប់អ៊ុយក្រែន ព្រោះរុស្ស៊ីអាចនឹងរៀបចំផែនការវាយលុកនៅនិទាឃរដូវ?
លោក Pistorius បានឆ្លើយតបថា “ខ្ញុំមិនជឿថា វាអាចយឺតពេលនោះទេ។ ខ្ញុំគិតថា យើងនឹងប្រគល់ Leopards របស់យើង ប្រហែលជានៅចុងខែមីនា”។
លោកគូសបញ្ជាក់ថា ការផ្គត់ផ្គង់រថក្រោះអាល្លឺម៉ង់ គឺជាវិធានការសំខាន់បំផុត ក្នុងការកែលម្អបូរណភាពការពារជាតិរបស់អ៊ុយក្រែន ដើម្បីឲ្យពួកគេប្រយុទ្ធដោយជោគជ័យ ប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ទោះបីជាធ្លាប់បដិសេធនូវលទ្ធភាពបែបនេះអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ នៅទីបំផុតប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ បានអនុម័តជាផ្លូវការនូវការផ្គត់ផ្គង់រថក្រោះ Leopard 2A6 ចំនួន១៤គ្រឿងទៅឲ្យទីក្រុងកៀវ។ ទីក្រុងបែរឡាំងក៏បាននិយាយដែរថា ខ្លួននឹងអនុញ្ញាតឲ្យប្រទេសផ្សេងទៀត ផ្តល់រថពាសដែកផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែន។
ការប្រកាសរបស់អាល្លឺម៉ង់ កើតឡើងប៉ុន្មានម៉ោង មុនពេលសហរដ្ឋអាមេរិក យល់ព្រមលើការបញ្ជូនរថក្រោះ M1 Abrams ចំនួន៣១គ្រឿងទៅកាន់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បន្ទោសអាល្លឺម៉ង់ ថា ក្បត់ប្រវត្តិសាស្រ្ត និងធ្វើឲ្យជម្លោះនៅអ៊ុយក្រែន កាន់តែរីកធំ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?