ព័ត៌មានអន្ដរជាតិ
ថៃ បន្តដាក់ច្បាប់ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ១៩រហូតដល់ចុងខែវិច្ឆិកា
ប្រទេសថៃបានពង្រីកវិធានការគ្រាអាសន្នស្តីពីជំងឺរាតត្បាតកូវីដ១៩រហូតដល់ចុងខែវិច្ឆិកា។
គណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះបានអនុម័តលើការពន្យាពេលមួយខែទៀតដល់ថ្ងៃទី៣០ខែវិច្ឆិកាតាមការស្នើសុំដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA)។

ច្បាប់គ្រាអាសន្នដែលដាក់នៅទូទាំងប្រទេសនេះត្រូវបានពន្យារពេល៨ខែជាប់ៗគ្នាមកហើយ។
មុននេះ លោក ប្រាយុទ្ធ បាននិយាយថា គ្មានច្បាប់ណាផ្សេងទៀតដែលអាចផ្តល់នូវវិធានការប្រឆាំងជំងឺរាតត្បាតនិងសុវត្ថិភាពសុខភាពសាធារណៈឲ្យមានប្រសិទ្ធភាពនិងរហ័សដូចច្បាប់គ្រាអាសន្ននេះទេ។
គិតត្រឹមពេលនេះ ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងវីរុសកូរ៉ូណាសរុប៣,៧៥៩ករណីហើយមានមនុស្សស្លាប់ចំនួន៥៩នាក់ខណៈអ្នកជំងឺ៣,៥៦១នាក់បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ