ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា អាមេរិក និង ណាតូ កំពុងដើរលើផ្លូវឆ្ពោះទៅកាន់ជម្លោះយោធាទ្រង់ទ្រាយធំ នៅអឺរ៉ុប
បេសកជនរងរុស្ស៊ីប្រចាំអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានព្រមានថា “គោលនយោបាយពង្រីកអាណានិគមនិយមសម័យទំនើបដែលមិនប្រុងប្រយ័ត្នរបស់អាមេរិក បានធ្វើឲ្យអឺរ៉ុប និងប្រហែលជាពិភពលោកទាំងមូល ធ្លាក់ចូលទៅក្នុងជម្លោះដ៏មហន្តរាយ”។

លោក Maksim Buyakevich បានប្រាប់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ OSCE កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករាថា អរិភាពជាបន្ត នៃជម្លោះដែលកំពុងកើតនៅអ៊ុយក្រែន អាចឈានចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំដែលនឹងមិនមានអ្នកឈ្នះ។
ដោយលើកឡើងពីផែនការរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធទំនើបរាប់សិបគ្រឿងទៅឲ្យទីក្រុងកៀវ, អ្នកការទូតរូបនេះបានព្រមានថា “មេដឹកនាំសហរដ្ឋអាមេរិក និងរដ្ឋអតិថិជនរបស់អង្គការណាតូ បានខិតកាន់តែជិតបន្ទាត់ក្រហមហើយ”។

ស្របពេលជាមួយគ្នានោះ លោក Buyakevich បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាមេរិកពីការបង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយចេតនាក្នុងប្រទេសអ៊ុយក្រែន និងធ្វើឲ្យទីក្រុងកៀវ បើកសកម្មភាពយោធាប្រឆាំងនឹងប្រជាជនរុស្ស៊ី។
អ្នកការទូតរុស្ស៊ីបានព្រមានថា “នេះគឺជាផ្លូវត្រង់មួយចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំនៅក្នុងទ្វីបអឺរ៉ុប ដែលប្រជាជនរស់នៅលើទ្វីបនេះទាំងអស់ ពិតជាចាញ់”។

យោងតាមលោក Buyakevich, ការសម្រេចចិត្តចុងក្រោយស្តីពីការប្រគល់អាវុធថ្មីឲ្យអ៊ុយក្រែន ដែលធ្វើឡើងដោយប្រទេសលោកខាងលិច នឹងធ្វើឲ្យពួកគេជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ជាមួយកងទ័ពរុស្ស៊ី។ ការសម្រេចចិត្តទាំងនេះ អាចបណ្តាលឲ្យមានការកើនឡើងអរិភាពបន្ថែមទៀត និងសង្គ្រាមកាន់តែខ្លាំងក្លា ដែលនាំឲ្យជនរងគ្រោះជាជនស៊ីវិលកាន់តែច្រើន និងការបំផ្លិចបំផ្លាញកាន់តែខ្លាំង។
គួរបញ្ជាក់ជាថ្មី កាលពីដើមសប្តាហ៍នេះ ទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសពីផែនការបញ្ជូនរថក្រោះទំនើបទៅឲ្យអ៊ុយក្រែន។ ប្រទេសអូតង់ផ្សេងទៀត ក៏បានបង្ហាញចេតនាស្រដៀងគ្នានេះរួចទៅហើយ។ យ៉ាងណា រុស្ស៊ីបានឆ្លើយតបទៅវិញថា “ការចូលរួមដោយផ្ទាល់របស់ណាតូ ក្នុងជម្លោះនៅអ៊ុយក្រែនកាន់តែខ្លាំងឡើង”។ កន្លងមក ទីក្រុងមូស្គូបានព្រមានថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់បស្ចិមលោកដល់ទីក្រុងកៀវ នឹងបង្កហានិភ័យដល់ជម្លោះយោធាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ បញ្ជាក់ពេលវេលា បញ្ជូនរថក្រោះ Leopard 2 ទៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់