ព័ត៌មានអន្ដរជាតិ
សាកសពម៉ាំមី បិទពេញដោយសន្លឹកមាស ត្រូវបានរកឃើញនៅ អេហ្ស៊ីប
បុរាណវិទូមួយក្រុម បានរកឃើញសាកសពម៉ាំមីដែលបិទពេញដោយសន្លឹកមាស នៅខាងក្នុងមឈូសថ្ម ដែលមិនធ្លាប់បើកសោះអស់រយៈពេល ៤៣០០ឆ្នាំមកហើយ។
សាកសពម៉ាំមី ដែលជាសពរបស់បុរសឈ្មោះ Hekashepes ត្រូវបានគេគិតថា ជាសពមិនមែនជាប់សែរាជវង្ស មានអាយុកាលចាស់ជាងគេបំផុតនៅក្នុងប្រទេសអេហ្ស៊ីប។
សាកសពនេះ ត្រូវបានគេរកឃើញក្នុងជម្រៅ១៥ម៉ែត្រ នៅទីបញ្ចុះសព Saqqara ភាគខាងត្បូងទីក្រុង គែរ ជាកន្លែងដែលផ្នូរចំនួនបីផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរ។
ក្រៅពីសាកសព វត្ថុជាច្រើនទៀត រួមទាំងគ្រឿងស្មូន ក៏ត្រូវបានគេរកឃើញផងដែរទីនោះ។
បុរាណវិទូឈ្មោះ Zahi Hawass អតីតរដ្ឋមន្ត្រីក្រសួងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ការរកឃើញទាំងអស់នេះ គឺជាវត្ថុនៅប្រហែលសតវត្សរ៍ទី២៥ ដល់សតវត្សរ៍ទី២២ មុនគ.ស។
ចំណែក Ali Abu Deshish ដែលជាបុរាណវិទូម្នាក់ទៀត ចូលរួមក្នុងការជីកកកាយនេះបាននិយាយថា “ការរកឃើញនេះគឺមានសារសំខាន់ណាស់ ព្រោះវាអាចឲ្យយើងដឹងអំពីទំនាក់ទំនងរវាងស្តេច ជាមួយប្រជាជនដែលរស់នៅជុំវិញ”។
គួរបញ្ជាក់ថា Saqqara គឺជាទីបញ្ចុះសពសកម្ម អស់រយៈពេលជាង៣០០០ឆ្នាំមកហើយ ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងសម្បូរទៅដោយប្រាសាទពីរ៉ាមីដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកបុរាណវិទ្យា ប៉េរូ រកឃើញសាកសពខ្មោចម៉ាំមីអាយុកាល ៨០០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ