ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យទាហានបរទេស ឈប់លួចប្លន់ធនធានធម្មជាតិនៅ ស៊ីរី
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករា បេសកជនចិនបាននិយាយថា ការលួចប្លន់ធនធានធម្មជាតិនៅក្នុងប្រទេសស៊ីរីដោយកងទ័ពបរទេស ត្រូវតែបញ្ឈប់ជាបន្ទាន់។

លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា “វត្តមានខុសច្បាប់របស់កងទ័ពបរទេស និងប្រតិបត្តិការយោធាខុសច្បាប់របស់ពួកគេនៅក្នុងប្រទេសស៊ីរី ត្រូវតែបញ្ចប់”។ លោកបន្ថែមថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី គួរតែត្រូវបានគោរពយ៉ាងពេញលេញ។

ថ្លែងក្នុងសន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី លោក Dai បានលើកឡើងថា ស្ថានភាពប្រឆាំងភេរវកម្មនៅស៊ីរី នៅតែមានភាពស្មុគស្មាញ។ លោកជំរុញឲ្យសហគមន៍អន្តរជាតិគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ, អនុម័តស្តង់ដាបង្រួបបង្រួម, ប្រយុទ្ធប្រឆាំងនឹងភេរវករទាំងអស់នៅក្នុងប្រទេសស៊ីរីដោយមិនមានការអត់ឱន និងបញ្ឈប់ការយោគយល់ ការពារ ឬកេងប្រវ័ញ្ចកម្លាំងភេរវករ។
ស្របពេលជាមួយគ្នានោះដែរ បេសកជនរូបនេះ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងរយៈពេលប្រាំមួយខែខាងមុខ ដើម្បីធានាបាននូវការអនុវត្តពេញលេញនៃសេចក្តីសម្រេចលេខ ២៦៧២ ដែលបានអនុម័តកាលពីថ្ងៃទី៩ខែមករា ស្តីពីការបញ្ជូនជំនួយឆ្លងដែនទៅកាន់ប្រទេសស៊ីរី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ ចិន ហៅអាមេរិក ថា “ចោរប្លន់ប្រេង”

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ