Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ថា រុស្ស៊ី នឹងកម្ទេចអាវុធទាំងអស់ដែលលោកខាងលិច​បញ្ជូនទៅ អ៊ុយក្រែន ឲ្យក្លាយជាផេះ

បានផុស

នៅ

អ្នកនយោបាយ និងអ្នកការទូតកូរ៉េខាងជើងលោកស្រី គីម យូជុង បាននិយាយថា រុស្ស៊ីនឹងកម្ទេចអាវុធទាំងអស់ដែលលោកខាងលិចបញ្ជូនទៅអ៊ុយក្រែន ឲ្យក្លាយជាផេះ ឬជាសំណល់អេតចាយ ហើយទីក្រុងព្យុងយ៉ាងនឹងបន្តគាំទ្រទីក្រុងមូស្គូ ចំពេលមានវិបត្តិនៅអ៊ុយក្រែននាពេលបច្ចុប្បន្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ប្អូនស្រីលោក គីម ជុងអ៊ុន បានកើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន ហើយបានស្នើថា គំនិតផ្តួចផ្តើមបែបនេះនឹងមិនជួយដល់រដ្ឋាភិបាលទីក្រុងកៀវឡើយ ។

លោកស្រី គីម យូជុង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា “សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនឹងតែងតែឈរលើគោលការណ៍មួយ រួមគ្នាជាមួយប្រជាជន និងកងទ័ពនៃប្រទេសរុស្ស៊ីដែលបានក្រោកឡើងដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រដ្ឋ អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស” ។

កាលពីដើមសប្តាហ៍នេះ ទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសពីចេតនារបស់ពួកគេក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធ M1 Abrams និងរថក្រោះខ្លារខិន Leopard 2 ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីទប់ទល់នឹងការប្រយុទ្ធរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបញ្ជូនសព្វាវុធ គ្រាប់បែក និងសម្ភារៈយោធាដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ទីក្រុងកៀវ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី បន្តបាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងចាំរថក្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម