ព័ត៌មានអន្ដរជាតិ
លោក Zelensky រិះគន់អាមេរិក ថា ផ្តល់រថក្រោះតិចពេក និងបញ្ជូនមកយឺត
ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះភាពយឺតយ៉ាវក្នុងការបញ្ជូនរថក្រោះធុនធ្ងន់ទៅកាន់ប្រទេសអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសុក្រទី២៧ខែមករា មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានព្រមានដែរថា ទីក្រុងកៀវ នឹងមិនពេញចិត្តទេដែលលោកខាងលិច ផ្តល់រថក្រោះឲ្យតិចពេក។
ការអត្ថាធិប្បាយរបស់លោក Zelensky កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកសន្យាផ្គត់ផ្គង់រថក្រោះ M1 Abrams ចំនួន៣១គ្រឿងឲ្យទីក្រុងកៀវ ប៉ុន្តែបានព្រមានថា ការដឹកជញ្ជូនអាចចំណាយពេលច្រើនខែ ឬលើសនេះ។ សេតវិមានបានពន្យល់ថា ខ្លួននឹងយករថក្រោះចេញពីក្រុមហ៊ុនផលិត មិនមែនចេញពីស្តុកដែលមានស្រាប់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានត្អូញត្អែរថា ប្រសិនបើរថក្រោះអាមេរិកមកដល់នៅចុងខែសីហានោះ វានឹងយឺតពេលហើយ។
ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ Sky News ថា បច្ចុប្បន្នទីក្រុងកៀវ ត្រូវការរថក្រោះពី៣០០ទៅ៥០០គ្រឿង ដើម្បីអាចចាប់ផ្តើមការវាយលុកប្រឆាំងនឹងរុស្ស៊ីបាន។
យ៉ាងណាក្តី លោក Zelensky ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេស ដែលបាននិងកំពុងផ្តល់អាវុធដល់អ៊ុយក្រែនផងដែរ ហើយបានកត់សម្គាល់ថា មានប្រទេសសរុបចំនួន១២ បានប្តេជ្ញាចិត្តបញ្ជូនរថក្រោះឲ្យទីក្រុងកៀវ។
កាលពីដើមសប្តាហ៍នេះ ប្រទេសអាល្លឺម៉ង់ បានអនុម័តជាផ្លូវការនូវការផ្គត់ផ្គង់រថក្រោះ Leopard 2A6 ចំនួន១៤គ្រឿងដល់ទីក្រុងគៀវ ពីស្តុករបស់ខ្លួន។
ប្រទេសផ្សេងទៀតដែលសន្យាផ្តល់គ្រឿងសឹកធុនធ្ងន់ដល់ទីក្រុងកៀវ រួមមាន ចក្រភពអង់គ្លេស ប៉ូឡូញ កាណាដា អេស្ប៉ាញ ន័រវែស និងហូឡង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រភពមួយទម្លាយថា សមាជិកណាតូ បានផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន ដោយសម្ងាត់
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច