ព័ត៌មានអន្ដរជាតិ
ការវាយប្រហារភេរវកម្មនៅ ហ្ស៊េរុយសាឡិម សម្លាប់មនុស្ស៨នាក់
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា មនុស្សចំនួន៨នាក់បានស្លាប់ និង១០នាក់រងរបួសក្នុងការបាញ់ប្រហារ នៅវិហារ Ateret Avraham កាលពីយប់ថ្ងៃសុក្រទី២៧ខែមករា។ អ្នកវាយប្រហារត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈព្យាយាមរត់គេចខ្លួន។
ការវាយប្រហារនេះបានកើតឡើងនៅសង្កាត់ Neve Yaakov នៃទីក្រុងហ្ស៊េរុយសាឡិម ក្នុងទឹកដីដែលអាជ្ញាធរប៉ាឡេស្ទីនទាមទារ។ មនុស្សចំនួន៥នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់នៅកន្លែងកើតហេតុខណៈ អ្នករបួស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ជាមួយស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារថាមានឈ្មោះ Fadi Ayesh ជាសមាជិកក្រុមហាម៉ាស រស់នៅក្នុងសង្កាត់ Shuafat ភាគខាងកើតទីក្រុងហ្ស៊េរុយសាឡិម។ ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានរត់ទៅកាន់សង្កាត់ Beit Hanina របស់ប៉ាឡេស្ទីន។
ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីពិធីបុណ្យសពរបស់ជនជាតិប៉ាឡេស្ទីនចំនួន៩នាក់ដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែល នៅជំរំជនភៀសខ្លួនក្នុងទីក្រុង Jenin នៅក្នុងអ្វីដែលសារព័ត៌មាន AP ពណ៌នាថា ជាការវាយឆ្មក់នៅ West Bank ដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបាញ់រ៉ុកកែតចូលប្រទេសអ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ប្រឆាំងនឹងតំបន់ជុំវិញនោះវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល និងប៉ាឡេស្ទីន ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា