Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden ឈ្នះកិច្ចព្រមព្រៀងជាមួយហូឡង់ និងជប៉ុន ទប់ស្កាត់នាំចេញបន្ទះឈីបទៅចិន

បានផុស

នៅ

យោងតាមប្រភពមួយបានឲ្យដឹងថា អាមេរិក ទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសហូឡង់ និងជប៉ុន រឹតបន្តឹងការនាំចេញគ្រឿងម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួនទៅកាន់ប្រទេសចិននៅក្នុងកិច្ចពិភាក្សាដែលបានបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះ មានគោលបំណងកាត់បន្ថយមហិច្ឆតារបស់ទីក្រុងប៉េកាំងក្នុងការកសាងសមត្ថភាពបន្ទះឈីបក្នុងស្រុករបស់ខ្លួន នឹងពង្រីកការគ្រប់គ្រងនាំចេញមួយចំនួនដែលអាមេរិកបានអនុម័តកាលពីខែតុលាដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសសម្ព័ន្ធមិត្តទាំងពីររួមមាន ក្រុមហ៊ុន ASML Holding, Nikon Corp និង Tokyo Electron ។

ចំពោះការរឹតបន្តឹងនេះ គឺមិនមានផែនការប្រកាសជាសាធារណៈឡើយ ហើយការអនុវត្តជាក់ស្តែងអាចចំណាយពេលរាប់ខែ នៅពេលដែលប្រទេសទាំងពីរបញ្ចប់ការរៀបចំផ្លូវច្បាប់។

ក្នុងកិច្ចពិភាក្សា​នៅទីក្រុង ឡាអេ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte លោកនិយាយថា ទាក់ទិនជាមួយបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សាគ្នាជាយូរមកហើយ ដែលវាគឺជាប្រធានបទដ៏រសើបមួយ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ឯអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ហូឡង់​ក៏បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ។

តាមរយៈកិច្ចព្រមព្រៀងនេះ ហូឡង់នឹងរារាំង ក្រុមហ៊ុន ASML មិនឱ្យលក់ទៅប្រទេសចិននូវម៉ាស៊ីន lithography ជ្រមុជទឹកមួយចំនួន ដែលជាប្រភេទឧបករណ៍ទំនើបបំផុតនៅក្នុងខ្សែអក្សរ lithography ultraviolet ជ្រៅរបស់ក្រុមហ៊ុន។ ដោយឡែក ជប៉ុន​នឹង​កំណត់​​ស្រដៀង​គ្នា​នេះ​លើ​ក្រុមហ៊ុន Nikon ផងដែរ។

កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះមួយសម្រាប់អាមេរិក ដែលព្យាយាមរារាំងការរីកចំរើនផ្នែកយោធារបស់ទីក្រុងប៉េកាំង ដោយកាត់ផ្តាច់ការនាំចូលឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់។

ប៉ុន្តែនាយកប្រតិបត្តិរបស់ ASML លោក Peter Wennink បានព្រមានថា យុទ្ធនាការរបស់អាមេរិកអាចនឹងមានផលវិបាក ដោយព្យាករណ៍ថា ចិននឹងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើការនាំចូលឡើយ៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ South China Morning Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម