Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរទីក្រុងមួយរបស់ អាមេរិក ចោទប្រកាន់ប៉ូលិស ៥ នាក់ពីបទឃាតកម្ម​លើបុរសជនជាតិស្បែកខ្មៅ

បានផុស

នៅ

អតីតមន្ត្រីប៉ូលិសទីក្រុង Memphis នៃរដ្ឋ Tennessee របស់សហរដ្ឋអាមេរិកចំនួន ៥ នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើបុរសស្បែកខ្មៅម្នាក់ឈ្មោះ Tyre Nichols ក្រោយវាយដុំបុរសនោះឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់នៅមន្ទីរពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nichols បានស្លាប់អំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ពោលរយៈពេល ៣ ថ្ងៃ បន្ទាប់ពីត្រូវបានឃាត់ខ្លួន និងរងការវាយដុំពីសំណាក់ប៉ូលិសទាំង ៥ នាក់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដោយសារតែបទចោទប្រកាន់ធ្វេសប្រហែសក្នុងការបើកបរ ។

ទន្ទឹមនោះព្រះរាជអាជ្ញាបាននិយាយថា មន្ត្រីទាំង ៥ នាក់ ដែលសុទ្ធសឹងជាជនជាតិស្បែកខ្មៅ គឺត្រូវបានចោទប្រកាន់ជាច្រើនករណី ដូចជា ប្រព្រឹត្តឃាតកម្មកម្រិតទី ២, ការវាយដុំដោយហិង្សា, ការចាប់ជំរិតដោយហិង្សា ការប្រព្រឹត្តិខុសក្រមសីលធម៌ និងការរំលោភសិទ្ធិអ្នកដទៃជាដើម ។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសទាំង ៥ នាក់ត្រូវបានបណ្តេញចេញពីតួនាទីរួចហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញថា ពួកគេបានរំលោភលើគោលនយោបាយជាច្រើនរបស់នាយកដ្ឋានប៉ូលិសក្រុង Memphis រួមទាំងការប្រើប្រាស់កម្លាំងហួសហេតុ ការខកខានក្នុងការធ្វើអន្តរាគមន៍ ក៏ដូចជាអាក់ខានបំពេញកាតព្វកិច្ចផ្សេងៗទៀត ហើយពួកគេទាំង ៥ នាក់ក៏​ត្រូវ​បាន​ចាប់​​ឃុំ​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី បន្តបាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងចាំរថក្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម