Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ថា រដ្ឋាភិបាលលោក បៃដិន អាចនាំអាមេរិកទៅកាន់សង្រ្គាមលោកលើកទី៣

បានផុស

នៅ

អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) រិះគន់រដ្ឋាភិបាលលោក បៃដិន ថាអាចនាំអាមេរិកទៅកាន់សង្គ្រាម ហើយលោកបានសន្យាដល់អ្នកគាំទ្ររបស់ខ្លួននៅរដ្ឋ South Carolina ថានឹងនាំមកនូវសន្តិភាពជូនអាមេរិក ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី នៅអាណត្តិក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសោរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ត្រាំ បានទៅទស្សនកិច្ចរដ្ឋ New Hampshire និងរដ្ឋ South Carolina ដើម្បីស្វែងរកគាំទ្រ ក្នុងព្រឹត្តិការណ៍បោះឆ្នោតនាឆ្នាំ២០២៤ខាងមុខ។

តាមរយៈសន្ទរកថា អតីតប្រធានាធិបតីរូបនេះ ថ្លែងថា រដ្ឋាភិបាលរបស់លោក ចូ បៃដិន (Joe Biden) អសមត្ថភាព និងមានភាពទន់ខ្សោយ ដោយអាចនាំអាមេរិកទៅដល់សង្គ្រាមលោកលើកទី ៣។ ដូច្នេះ ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតីអាណត្តិថ្មី លោកនឹងនាំមកនូវសន្តិភាពឡើងវិញ។ លោក​បាន​សង្កត់​ធ្ងន់​ទៀតថា ប្រសិន​បើ​លោក​ជា​ប្រធានាធិបតី នោះ​នឹង​គ្មាន​ឱកាស​នៃ​ជម្លោះ​នៅ​អ៊ុយក្រែន​ឡើយ។

គួររំលឹកថា លោក ត្រាំ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក អាណត្តិឆ្នាំ២០២៤ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SPUTNIK

ចុចអាន៖ Joe Biden ឈ្នះកិច្ចព្រមព្រៀងជាមួយហូឡង់ និងជប៉ុន ទប់ស្កាត់នាំចេញបន្ទះឈីបទៅចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម