Connect with us

ព័ត៌មានអន្ដរជាតិ

បុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ

បានផុស

នៅ

សាធារណជនស្ទើរទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមអ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញហ្វូស៊ីលកន្ទុយដាយណូស័រដែលមានអាយុប្រហែល ៧២លានឆ្នាំ នៅលើវាលខ្សាច់មួយក្នុងប្រទេសម៉ិកស៊ិក ដែលវានៅមានរូបរាងល្អ សឹងទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក Francisco Aguilar នាយកនៃវិទ្យាស្ថានសិក្សាការវិវត្តរបស់មនុស្ស-សត្វ និងបុរាណវិទ្យា បានឱ្យដឹងថា កន្ទុយដាយណូស័រប្រវែង ៥ yard (៤.៥៧ម៉ែត្រ) ដែលមានឆ្អឹងកងចំនួន ៥០ ត្រូវបានថែរក្សាយ៉ាងល្អ ហើយវាជាសត្វទីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសម៉ិកស៊ិកនោះទេ។

គំហើញហ្វូស៊ីលមួយនេះ ត្រូវក្រុមបុរាណវិទូ នៃប្រទេសម៉ិកស៊ិក បានកំណត់អត្តសញ្ញាណវាជាពពួកដាយណូស័រដែលមានឈ្មោះថា ហារ៉ូស័រ ឬឌីផូសៀស។

ក្រោយការរកឃើញ ពួកគេបានសន្មត់ថា ហ្វួស៊ីលកន្ទុយដាយណូស័រ ប្រហែលជាមានអាយុកាលចន្លោះពី ៦៥-៧២លានឆ្នាំមុន ដែលទីតាំងនៃការរកឃើញជាឆ្នេរសមុទ្ររបស់ម៉ិកស៊ិក កាលពីមុន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ StoriesBus

ចុចអាន៖ ការស្រាវជ្រាវ៖ ស្នូលផែនដី ប្រហែលចាប់ផ្តើមវិលបញ្ច្រាស់ទិស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៤ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៥ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម