ព័ត៌មានអន្ដរជាតិ
FBI ព្រមានថា ក្រុមអ្នកគាំទ្រលោក Trump មានប្រដាប់ដោយអាវុធ ត្រៀមបង្កចលាចលទៀតហើយ
FBI កំពុងព្រមានអំពីលទ្ធភាពនៃការតវ៉ាប្រដាប់អាវុធ ដែលនឹងត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ មុនពេលលោក Joe Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតី។
មានរបាយការណ៍អំពីក្រុមប្រដាប់អាវុធដែលគ្រោងប្រមូលផ្តុំគ្នា នៅឯអគាររដ្ឋាភិបាលក្នុងរដ្ឋទាំង៥០និងនៅក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី មុនការស្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃទី២០ខែមករា។
ការភ័យខ្លាចនេះបានកើតឡើងស្របពេល ផែនការសន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ព្រឹត្តិការណ៍នេះ។
នៅថ្ងៃអង្គារនេះ លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនខ្លាចក្នុងការស្បថចូលកាន់តំណែងនៅខាងក្រៅវិមានកាពីតូលអាមេរិកទេ។
ទាំងរូបលោកនិងលោកស្រី Kamala Harris នៅតែត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅខាងក្រៅអគារ ពោលគឺមានរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទីនោះ បានក្លាយជាកន្លែងដែលអ្នកគាំទ្រផ្កាប់មុខរបស់លោកប្រធានាធិបតី Donald Trump ធ្វើកុបកម្មដ៏សាហាវ ប្រឆាំងនឹងលទ្ធផលឆ្នោត។
ក្រុមមន្ត្រីសន្តិសុខបានប្តេជ្ញាចិត្តថា នឹងមិនមានហេតុការណ៍បែបនេះកើតឡើងម្តងទៀតទេ។ កាលពីថ្ងៃទី៦ខែមករា អ្នកគាំទ្រលោក Trump រាប់ពាន់នាក់អាចចូលអុកឡុកទៅក្នុងបរិវេណ ជាកន្លែងដែលសមាជិកសភាកំពុងបោះឆ្នោតដើម្បីបញ្ជាក់លទ្ធផលឆ្នោត។
លោក Chad Wolf ប្រធានស្តីទីនៃនាយកដ្ឋានសន្តិសុខមាតុភូមិ បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានណែនាំដល់ភ្នាក់ងារសម្ងាត់អាមេរិកឲ្យចាប់ផ្តើមប្រតិបត្តិការពិសេស សម្រាប់ពិធីស្បថចូលកាន់តំណែង ដោយគិតពីព្រឹត្តិការណ៍កាលពីសប្តាហ៍មុននិងទិដ្ឋភាពសន្តិសុខដែលកំពុងវិវត្ត។
ក្រុមមន្រ្តីបាននិយាយថា កងទ័ពឆ្មាំជាតិរហូតដល់ទៅ១៥,០០០នាក់អាចត្រូវបានផ្តល់ជូនដើម្បីពង្រឹងការការពារព្រឹត្តិការណ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?