Connect with us

ព័ត៌មានអន្ដរជាតិ

FBI ព្រមានថា ក្រុមអ្នកគាំទ្រលោក Trump មានប្រដាប់ដោយអាវុធ ត្រៀមបង្កចលាចលទៀតហើយ

បានផុស

នៅ

FBI កំពុងព្រមានអំពីលទ្ធភាពនៃការតវ៉ាប្រដាប់អាវុធ ដែលនឹងត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ មុនពេលលោក Joe Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតី។

មានរបាយការណ៍អំពីក្រុមប្រដាប់អាវុធដែលគ្រោងប្រមូលផ្តុំគ្នា នៅឯអគាររដ្ឋាភិបាលក្នុងរដ្ឋទាំង៥០និងនៅក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី មុនការស្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃទី២០ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ័យខ្លាចនេះបានកើតឡើងស្របពេល ផែនការសន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ព្រឹត្តិការណ៍នេះ។

នៅថ្ងៃអង្គារនេះ លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនខ្លាចក្នុងការស្បថចូលកាន់តំណែងនៅខាងក្រៅវិមានកាពីតូលអាមេរិកទេ។

ទាំងរូបលោកនិងលោកស្រី Kamala Harris នៅតែត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅខាងក្រៅអគារ ពោលគឺមានរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទីនោះ បានក្លាយជាកន្លែងដែលអ្នកគាំទ្រផ្កាប់មុខរបស់លោកប្រធានាធិបតី Donald Trump ធ្វើកុបកម្មដ៏សាហាវ ប្រឆាំងនឹងលទ្ធផលឆ្នោត។

ក្រុមមន្ត្រីសន្តិសុខបានប្តេជ្ញាចិត្តថា នឹងមិនមានហេតុការណ៍បែបនេះកើតឡើងម្តងទៀតទេ។ កាលពីថ្ងៃទី៦ខែមករា អ្នកគាំទ្រលោក Trump រាប់ពាន់នាក់អាចចូលអុកឡុកទៅក្នុងបរិវេណ ជាកន្លែងដែលសមាជិកសភាកំពុងបោះឆ្នោតដើម្បីបញ្ជាក់លទ្ធផលឆ្នោត។

លោក Chad Wolf ប្រធានស្តីទីនៃនាយកដ្ឋានសន្តិសុខមាតុភូមិ បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានណែនាំដល់ភ្នាក់ងារសម្ងាត់អាមេរិកឲ្យចាប់ផ្តើមប្រតិបត្តិការពិសេស សម្រាប់ពិធីស្បថចូលកាន់តំណែង ដោយគិតពីព្រឹត្តិការណ៍កាលពីសប្តាហ៍មុននិងទិដ្ឋភាពសន្តិសុខដែលកំពុងវិវត្ត។

ក្រុមមន្រ្តីបាននិយាយថា កងទ័ពឆ្មាំជាតិរហូតដល់ទៅ១៥,០០០នាក់អាចត្រូវបានផ្តល់ជូនដើម្បីពង្រឹងការការពារព្រឹត្តិការណ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម