Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Pfizer សារភាពថា ខ្លួនជាអ្នកបង្កើតវីរុសកូវីដ១៩បំប្លែងថ្មី (មានវីដេអូ)

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនឱសថអាមេរិក Pfizer បានសារភាពថា ខ្លួនបានបង្កើតវីរុសកូវីដ១៩បំប្លែងខ្លួនដែលធន់នឹងការព្យាបាល ដើម្បីសាកល្បងថ្នាំប្រឆាំងមេរោគរបស់ខ្លួន។ នេះគឺជាការទទួលស្គាល់មួយទៀត ខណៈពីមុន នាយកប្រតិបត្តិក្រុមហ៊ុននេះក៏អះអាងដែរថា Pfizer បានបង្កមេរោគបំប្លែងខ្លួនដោយចេតនាដើម្បី បង្កើតវ៉ាក់សាំងថ្មី សម្រាប់ទប់ស្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនឱសថយក្សមួយនេះនិយាយថា ខ្លួនបានរួមបញ្ចូលគ្នានូវសរសៃប្រូតេអ៊ីននៃវីរុសកូវីដ១៩បំប្លែងខ្លួនជាមួយនឹងវីរុសកូវីដទម្រង់ដើម ដើម្បីសាកល្បងវ៉ាក់សាំងរបស់ខ្លួន ហើយថា ក្រុមហ៊ុនបានបង្កើតមេរោគបំប្លែងខ្លួនក្លាយពូជថ្មីៗដើម្បីធ្វើតេស្តថ្នាំប្រឆាំងមេរោគរបស់ខ្លួនឈ្មោះ Paxlovid។

ក្រុមហ៊ុនបន្តថា “នៅក្នុងចំនួនមានកំណត់, មេរោគបែបនេះអាចត្រូវបានបង្កើតឡើងដើម្បីបើកការវាយតម្លៃសកម្មភាពប្រឆាំងមេរោគនៅក្នុងកោសិកា។ យ៉ាងណាក្តី ការងារនេះត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ដែលមានសុវត្ថិភាពបំផុត។ ការងារនេះ ក៏បានព្យាយាមបង្កើតប្រភេទវីរុសដែលខ្លាំងៗផងដែរ”។

សេចក្តីថ្លែងការណ៍របស់ Pfizer បានកើតឡើងពីរថ្ងៃ បន្ទាប់ពីលោក Jordon Trishton Walker នាយកប្រតិបត្តិដែលពាក់ព័ន្ធនឹងផ្នែក mRNA របស់ក្រុមហ៊ុននេះ បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនកំពុងស្វែងរកវិធីដើម្បីបំប្លែងមេរោគកូវីដដោយខ្លួនឯង ដូច្នេះយើងអាចបង្កើតវ៉ាក់សាំងថ្មី ទុកការពារជាមុនឲ្យហើយ។

លោក Walker ថែមទាំងបានបញ្ជាក់ផងដែរថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងពិចារណាលើការចម្លងសត្វស្វា ជាមួយនឹងប្រភេទវីរុសដែលនឹងអាចឆ្លងបន្តគ្នាទៅវិញទៅមក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុមហ៊ុន Pfizer ប្រកាសប្រមូលថ្នាំដែលអាចបង្ក ជំងឺមហារីក មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម