ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាយថា លោក ពូទីន គំរាមធ្វើឃាតគាត់ ដោយប្រើពេលត្រឹម ១នាទី
លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមធ្វើឃាតលោក បូរីស ចនសុន មុនផ្ទុះជម្លោះយោធានៅប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាង នៅថ្ងៃចន្ទទី៣០ខែមករា។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក ចនសុន និយាយថា បន្ទាប់ពីគាត់បានព្រមានលោក ពូទីន ឲ្យបោះបង់ចោលផែនការវាយប្រហារអ៊ុយក្រែន មេដឹកនាំរុស្ស៊ី អួតថា ទីក្រុងមូស្គូ នឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ ដើម្បីសម្លាប់លោក ចនសុន ដោយមីស៊ីល។
ការគំរាមកំហែងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងនៅក្នុងខែកុម្ភៈឆ្នាំមុន បន្ទាប់ពីលោក ចនសុន បំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីធានាដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា ចក្រភពអង់គ្លេស នឹងគាំទ្រប្រទេសរបស់គាត់ ប្រសិនបើរុស្ស៊ីវាយលុក។

លោក ចនសុន បញ្ជាក់ថា នៅពេលត្រលប់មកវិញ គាត់បាននិយាយទូរស័ព្ទយ៉ាងយូរជាមួយលោក ពូទីន។ កាលនោះ ប្រធានាធិបតីរុស្ស៊ីបានបដិសេធ ចំពោះគម្រោងវាយលុកអ៊ុយក្រែន បើទោះបីជាមានកងទ័ពរាប់ម៉ឺននាក់ នៅតាមព្រំដែនក៏ដោយ។
លោក ចនសុន បានប្រាប់លោក ពូទីន ថា សង្រ្គាមនឹងក្លាយជាមហន្តរាយដ៏ធ្ងន់ធ្ងរនិងបង្កឲ្យមានការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ដែលមិនធ្លាប់មានពីមុនមក។ សង្រ្គាមអាចធ្វើឲ្យមានការគាំទ្រនៅពីក្រោយទីក្រុងកៀវ ហើយនឹងបណ្តាលឲ្យមាន អង្គការណាតូកាន់តែច្រើន នៅលើព្រំដែនរបស់រុស្ស៊ី។

នៅពេលនិយាយអំពីការចូលជាសមាជិកណាតូរបស់អ៊ុយក្រែន លោក ចនសុន បានអះអាងថា “គាត់បានគំរាមខ្ញុំ ហើយនិយាយថា បូរីស ខ្ញុំមិនចង់ធ្វើបាបអ្នកទេ ប៉ុន្តែបើប្រើមីស៊ីល វានឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ”។
ការលាតត្រដាងនេះ ធ្វើឡើងនៅក្នុងភាពយន្តឯកសាររបស់ BBC ដែលមានឈ្មោះថា Putin v the West ដែលនឹងត្រូវចាក់ផ្សាយនៅដើមសប្តាហ៍នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ណាតូ វាយបកភ្លាមៗ ក្រោយលោក ពូទីន ប្រកាសថា រុស្ស៊ីនឹងឈ្នះនៅអ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ