ព័ត៌មានអន្ដរជាតិ
នាវាចិន ៤ គ្រឿងបើកចូលដែនទឹក ជប៉ុន ជាលើកទី ២
នាវារបស់ចិនចំនួន ៤ គ្រឿងបានបើកចូលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុនជុំវិញប្រជុំកោះ Senkaku ក្នុងសមុទ្រចិនខាងកើតក្បែរកោះ Minamikojima និងកោះ Uotsurijima ។

ចំពោះនាវាទាំងនោះ ត្រូវបានគេរាយការណ៍ថាកំពុងធ្វើនាវាចរក្នុងដែនទឹកដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីនាវានេសាទជប៉ុន និងនាវាឃ្លាំមើល ។
ស្របពេលជាមួយគ្នានេះ ឆ្មាំឆ្នេរសមុទ្របាននិយាយថា ខ្លួនក៏បានបញ្ជូននាវាល្បាត ដើម្បីធានាសុវត្ថិភាពរបស់កប៉ាល់ជប៉ុន និងព្រមាននាវាចិនឲ្យចាកចេញពីដែនទឹករបស់ជប៉ុនជាបន្ទាន់ផងដែរ ។
ទន្ទឹមនោះ សកម្មភាពនេះគឺជាលើកទី ២ ហើយក្នុងឆ្នាំនេះដែលនាវាចិនត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹករបស់ប្រទេសជប៉ុនជុំវិញប្រជុំកោះ Senkaku ដោយលើកទី ១ បានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ។

ពីមុន ប្រជុំកោះ Senkaku ដែលចិនហៅថា កោះ Diaoyu ស្ថិតក្រោមការគ្រប់គ្រងចិនតាំងពីបុរាណកាលរហូតដល់ចុងសតវត្សទី ១៩ នៅពេលដែលប្រទេសជប៉ុនបានទាមទាកោះដែលគ្មានមនុស្សរស់នៅនេះ ហើយនៅក្នុងឆ្នាំ ១៩៧១ ក្រោមកិច្ចព្រមព្រៀងប្តូរកោះអូគីណាវ៉ា សហរដ្ឋអាមេរិកបានបញ្ជាក់ការទាមទារប្រជុំកោះមួយនេះចូលមកក្នុងដែនទឹកជប៉ុនវិញ ។
បច្ចុប្បន្ន ប្រជុំកោះ Senkaku គឺជប៉ុនជាអ្នកគ្រប់គ្រង ខណៈចិន និងតៃវ៉ាន់ ក៏នៅទាមទារប្រជុំកោះនេះមកជាដែនទឹករបស់ខ្លួនវិញផងដែរ ។ រដ្ឋាភិបាលជប៉ុនបានរក្សាកោះនេះជាផ្នែកមួយនៃទឹកដីរបស់ជប៉ុនទាំងផ្នែកប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ ហើយជប៉ុនបញ្ជាក់ថា គ្មានបញ្ហាអធិបតេយ្យភាពដែលត្រូវដោះស្រាយជាមួយតែវ៉ាន់ និងចិនឡើយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បង អាវុធថ្មីៗ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង