Connect with us

ព័ត៌មានអន្ដរជាតិ

២ ឆ្នាំក្រោយរដ្ឋប្រហារ មីយ៉ាន់ម៉ា ធ្លាក់ក្នុងគ្រោះមហន្តរាយ ខណៈ UN ឲ្យ​កងទ័ពស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីវិលវិញ

បានផុស

នៅ

ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានព្រមានថា ក្នុងអំឡុងពេលជិត ២ ឆ្នាំក្រោយរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បានធ្វើឲ្យប្រទេសមួយនេះកំពុងធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ហើយ​ UN បាន​អំពាវនាវឲ្យ​យោធាមីយ៉ាន់ម៉ា​ស្ថិត​ក្រោម​ការគ្រប់គ្រងដោយរដ្ឋាភិបាល​ស៊ីវិលវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​លើក​ឡើងក្នុងសេចក្តីថ្លែងការណ៍​របស់​ឧត្តមស្នងការ​នៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បានឲ្យដឹងថា ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គ្រប់ផ្នែកទាំងអស់នៃសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះយ៉ាងខ្លាំង ។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយទៀតថា មានប្រជាជនយ៉ាងហោចណាស់ចំនួន ២,៨៩០នាក់ត្រូវបានសម្លាប់ដោយកណ្តាប់ដៃរបស់យោធា ចាប់តាំងពីរដ្ឋប្រហារ និងយ៉ាង​ហោច​ណាស់មនុស្សចំនួន ៧៦៧នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ។

ទន្ទឹមគ្នានេះយោធាក៏បានចាប់ខ្លួន និងដាក់ពន្ធនាគារមេដឹកនាំជាប់ឆ្នោតរបស់គណបក្ស (NLD) និងមនុស្ស ១៦,០០០នាក់ផ្សេងទៀតផងដែរ ។

លើស​ពីនេះទៅទៀត មនុស្ស​ប្រមាណ ១លាន ២សែន​នាក់​ត្រូវ​បានព្រាត់ប្រាស់​ទីលំនៅ​ក្នុង​ប្រទេស​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ខណៈដែលមនុស្សជាង ៧ ម៉ឺននាក់ទៀតបានភៀសខ្លួនចេញពីក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បងអាវុធថ្មីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម