ព័ត៌មានអន្ដរជាតិ
បរិមាណឧស្ម័នបម្រុងរបស់ អឺរ៉ុប ធ្លាក់ចុះក្រោម ៧៥ ភាគរយ ក្រោយព្យាយាមដាក់ទណ្ឌកម្ម រុស្ស៊ី
បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនឧស្ម័នអឺរ៉ុប GIE បានឲ្យដឹងថា បរិមាណឧស្ម័នបម្រុងស្តុកទុកក្រោមដី (UGS) របស់អឺរ៉ុបបានធ្លាក់ចុះក្រោម ៧៥ ភាគរយ ដូច្នេះ UGS ត្រូវបំពេញឧស្ម័ន ៧៤.៥ ភាគរយក្នុងទំហំឧស្ម័នសរុប ៨១.២ ពាន់លានម៉ែត្រគូប បន្ទាប់ពីបាត់បង់ ១.១៤ ភាគរយក្នុងមួយថ្ងៃ ។

ចំណែកគិតត្រឹមរយៈពេលដួចគ្នា ពោលនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ សមត្ថភាពផ្ទុកឧស្ម័នរបស់អឺរ៉ុប បានធ្លាក់ចុះត្រឹមកម្រិត ៣៨.៩៣ ភាគរយប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយកាលពីដើមខែនេះថា EU បានគ្រប់គ្រងឧស្ម័នរហូតដល់ ៨០ ភាគរយដើម្បីជំនួសឧស្ម័នដែលរុស្ស៊ីធ្លាប់ជាអ្នកផ្គត់ផ្គង់ ដោយបានកាត់បន្ថយតម្រូវការក្នុងស្រុក និងបង្កើនការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិកវិញ ។

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បាននឹងកំពុងស្វែងរកមធ្យោបាយផ្សេងៗដាក់ទណ្ឌកម្មលើប្រាក់ចំណូលរបស់ទីក្រុងមូស្គូពីការនាំចេញប្រេង និងឧស្ម័ន ប៉ុន្តែយុទ្ធនាការដាក់ទណ្ឌកម្មលើរុស្ស៊ីនេះ មិនមែនខាតតែរដ្ឋាភិបាលទីក្រុងមូស្គូឡើយ ពោលប្រទេសផ្សេងទៀតដែលរុស្ស៊ីធ្លាប់ផ្គត់ផ្គង់ឲ្យក៏ត្រូវខាតបង់ជាច្រើនដូចគ្នា ដោយសារតែរុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏ធំបំផុតដែលមានចំនួនជិត ៤០ ភាគរយនៃតម្រូវការឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន តែ អាមេរិក ជាអ្នកទទួលផលចំណេញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ