ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ជំរុញឲ្យកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់ អ៊ុយក្រែន
នៅថ្ងៃចន្ទទី៣០ខែមករា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានជំរុញឲ្យប្រទេសកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។

លោក Stoltenberg កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ជាកន្លែងឈប់លើកដំបូង ក្នុងការធ្វើដំណើរដែលក៏នឹងរួមបញ្ចូលទាំងទៅប្រទេសជប៉ុនផងដែរ ហើយមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ស្របពេលប្រឈមមុខនឹងសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។
ថ្លែងនៅឯវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទីក្រុងសេអ៊ូល លោក Stoltenberg ក៏បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូងផងដែរ សម្រាប់ជំនួយដែលមិនបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន ប៉ុន្តែបានជំរុញឲ្យទីក្រុងសេអ៊ូលធ្វើបន្ថែមទៀត។

ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោក Stoltenberg អះអាងថា ព្រឹត្តិការណ៍នៅអឺរ៉ុប និងអាមេរិកខាងជើង មានទំនាក់ទំនងអន្តរកម្មជាមួយតំបន់ផ្សេងទៀត ហើយថា សម្ព័ន្ធភាពនេះ ចង់ជួយគ្រប់គ្រងការគំរាមកំហែងជាសកលដោយការបង្កើនភាពជាដៃគូនៅអាស៊ី។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដែលផ្តល់រថក្រោះ យន្តហោះ និងសព្វាវុធរាប់រយគ្រឿង ដល់សមាជិកណាតូគឺប្រទេសប៉ូឡូញ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និយាយថា ច្បាប់របស់ប្រទេស គឺប្រឆាំងនឹងការផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ ដែលនេះជាហេតុធ្វើឲ្យការផ្តល់អាវុធដល់អ៊ុយក្រែន ជួបផលលំបាក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ណាតូ ប្រកាសត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង