ព័ត៌មានអន្ដរជាតិ
ខេត្តស៊ីឈួន របស់ចិន អនុញ្ញាតឲ្យអ្នកមិនទាន់រៀបការ អាចមានកូន ដោយស្របច្បាប់
អាជ្ញាធរសុខាភិបាលនៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន នឹងអនុញ្ញាតឲ្យបុគ្គលដែលមិនទាន់រៀបការ អាចមានគ្រួសារនិងចិញ្ចឹមបីបាច់កូនបាន។ នេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះ។

តាមច្បាប់បច្ចុប្បន្ន រដ្ឋាភិបាលកំណត់ថា មានតែស្ត្រីរៀបការហើយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យសម្រាលកូន ប៉ុន្តែដោយសារតែអត្រាអាពាហ៍ពិពាហ៍ និងកំណើត មានការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តបានកែប្រែច្បាប់ឆ្នាំ២០១៩ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកនៅលីវដែលចង់មានកូន។
ចាប់ពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣ទៅ គូស្វាមីភរិយាដែលរៀបការហើយ និងបុគ្គលណាដែលចង់បានកូនចៅ នឹងត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះជាមួយរដ្ឋាភិបាលក្នុងខេត្តដែលមានប្រជាជនច្រើនជាងគេលំដាប់ទីប្រាំរបស់ចិនមួយនេះ។

ស្របពេលជាមួយគ្នានោះ គណៈកម្មការសុខាភិបាលខេត្តស៊ីឈួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា វិធានការនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រជាជនរយៈពេលវែង និងប្រកបដោយតុល្យភាព។
កាលពីឆ្នាំមុន ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍ ដែលជាហេតុជំរុញឲ្យអាជ្ញាធរ ដាក់ចេញនូវវិធានការលើកទឹកចិត្ត និងវិធានការជំរុញចំនួនប្រជាជន។
ការធ្លាក់ចុះនៃប្រជាសាស្រ្តរបស់ប្រទេសចិន ភាគច្រើនគឺកើតចេញពីគោលនយោបាយកូនតែមួយរបស់ខ្លួន ដែលបានដាក់នៅចន្លោះឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច