ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនព្រមានថា លោក ពូទីន កំពុងរៀបចំផែនការធំ សម្រាប់ខួបមួយឆ្នាំនៃការលុកលុយ
ឥស្សរជនជាន់ខ្ពស់ក្នុងទីក្រុងកៀវ បានព្រមានថា លោក វ្ល៉ាឌីមៀរ ពូទីន កំពុងត្រៀមបើកការវាយប្រហារលើប្រទេសលោកខាងលិច ចំខួបមួយឆ្នាំនៃការវាយលុកអ៊ុយក្រែន។

រូបភាពពីផ្កាយរណប បានបង្ហាញឲ្យឃើញកងកម្លាំងរុស្ស៊ីកំពុងសាងសង់បន្ទាយនៅតាមព្រំដែនជាប់អ៊ុយក្រែន ចាប់ពីតំបន់ Luhansk ទៅ Donetsk និងតាមតំបន់ Zaporizhzhia ទៅ Kherson ហើយលោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ចាត់ទុកថា នេះអាចជាសញ្ញាមួយបញ្ជាក់ថា លោក ពូទីន កំពុងរៀបចំផែនការធំសម្រាប់ថ្ងៃទី២៤ខែកុម្ភៈ ដែលជាថ្ងៃ កងទ័ពរបស់លោកបានឆ្លងដែន និងចាប់ផ្តើមអរិភាព កាលពីឆ្នាំមុន។
ថ្លែងទៅកាន់វិទ្យុ Svoboda លោក Danilov និយាយថា “ឥឡូវនេះ រុស្ស៊ី កំពុងរៀបចំសម្រាប់ការធ្វើសកម្មភាពអតិបរមា ហើយពួកគេជឿថា នៅថ្ងៃខួប ពួកគេគួរតែទទួលបានសមិទ្ធិផលមួយចំនួន។ គ្មានអ្វីជាអាថ៌កំបាំងទេដែលថា ពួកគេកំពុងរៀបចំសម្រាប់រលកថ្មីនៅថ្ងៃទី២៤ខែកុម្ភៈ”។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ, សេតវិមានរបស់សហរដ្ឋអាមេរិកបានសន្មត់ថា លោក ពូទីន នឹងប្រើប្រាស់រដូវរងាដ៏ត្រជាក់ ដើម្បីប្រមូលផ្តុំ និងរៀបចំផែនការសកម្មភាពបន្ទាប់របស់គាត់ នៅក្នុងសង្រ្គាម។
រីឯប្រមុខការពារជាតិរបស់សហភាពអឺរ៉ុប ក៏បាននិយាយដែរថា ឥឡូវនេះ រុស្ស៊ីកំពុងធ្វើសង្គ្រាមប្រឆាំងអង្គការណាតូ និងបស្ចិមប្រទេស បន្ទាប់ពីកាណាដា បានក្លាយជាប្រទេសទី១២ ដែលបញ្ជូនរថក្រោះ ដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ប្រមុខណាតូ ជំរុញឲ្យកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ